
លោក កឹម សុខា អតីតមេបក្សសង្គ្រោះជាតិ បានឱ្យដឹងថា នៅរសៀលថ្ងៃអង្គារ ទី២១ ខែមិថុនាឆ្នាំ២០២២ លោកបានជួបពិភាក្សាការងារជាមួយលោកជំទាវ Carmen Monero ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមការអញ្ជើញរបស់លោកជំទាវ នៅស្ថានទូតសហភាពអឺរ៉ុបក្នុងរាជធានីភ្នំពេញ។
«ក្នុងជំនួបនេះយើងបានផ្លាស់ប្តូរទស្សនគ្នាជុំវិញស្ថានភាពសិទ្ធិមនុស្ស លំហរប្រជាធិបតេយ្យដំណើរការសវនាការរឿងក្តីរបស់ខ្ញុំ ជាពិសេសយើងបានបញ្ជាក់អំពីគោលជំហ៊រយ៉ាងច្បាស់ចំពោះបញ្ហាទាំងនេះសម្រាប់បច្ចុប្បន្ន និងទៅអនាគត»៕