មហាយក្សចិនសម្រុកប្រមូលប្រេងពីរុស្ស៊ីក្នុងតម្លៃថោក ដែលជាកម្រិតបំបែកកំណត់ត្រាមួយ

ពិភពលោក
ថ្ថ្ងៃពុធ 22 មិថុនា 2022
មហាយក្សចិនសម្រុកប្រមូលប្រេងពីរុស្ស៊ីក្នុងតម្លៃថោក ដែលជាកម្រិតបំបែកកំណត់ត្រាមួយ

CNN បានផ្សាយថា ចំនួននៃការនាំចូលប្រេងឆៅរបស់ចិនពីប្រទេសរុស្ស៊ី បានកើនឡើងដល់៥៥% ធៀបទៅនឹងឆ្នាំមុន ដែលជាកម្រិតបំបែកកំណត់ត្រាមួយ នៅក្នុងខែឧសភាកន្លងទៅ គ្រាប្រទេសមួយនេះ កំពុងសម្រុកទិញចូលប្រេងដែលមានតម្លៃថោក ពីរុស្ស៊ី ចំពេលមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរទៅលើរដ្ឋាភិបាលទីក្រុងម៉ូស្គូ ជុំវិញការឈ្លានពានទៅលើអ៊ុយក្រែន។

តាមទិន្នន័យពីរដ្ឋបាលគយចិន បានឱ្យដឹងថា ការនាំចូលប្រេងពីរុស្ស៊ី រួមទាំងការផ្គត់ផ្គង់ដែលបូមតាមរយ:បំពង់បង្ហូរ ប្រេងនៅមហាសមុទ្រស៊ីបេរី ប៉ាស៊ីហ្វិក និងការដឹកជញ្ជូនតាមសមុទ្រពីកំពង់ផែអឺរ៉ុបមានចំនួនសរុបជិត ៨,៤២ លានតោន ឬស្មើប្រហែល ១,៩៨ លានបារ៉ែលក្នុងមួយថ្ងៃខណ:ដែលបានកើនឡើងមួយភាគបួនពី ១,៥៩ លានបារ៉ែល/ថ្ងៃ កាលពីខែមេសា។

មហាយក្សចិនសម្រុកប្រមូលប្រេងពីរុស្ស៊ីក្នុងតម្លៃថោក ដែលជាកម្រិតបំបែកកំណត់ត្រាមួយ

ទិន្នន័យដដែលបានបង្ហាញទៀតថា រុស្ស៊ី បានដណ្តើមយកចំណាត់ថ្នាក់កំពូល នាមជាអ្នកផ្គត់ផ្គង់ធំបំផុតសម្រាប់ប្រទេសចិន សម្រាប់គន្លាតតម្លាតត្រឹមតែរយ:ពេល ១៩ ខែចុងក្រោយបានបង្ហាញឱ្យដឹងថារដ្ឋាភិបាលទីក្រុងម៉ូស្គូ នៅតែអាចបន្តកើបលុយពីការលក់ប្រេងឆៅរបស់ខ្លួន បើទោះបីជាមានការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិចក៏ដោយ។

គួររម្លឹកថា អារ៉ាប៊ីសាអូឌីត បានធ្លាក់មកក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅធំជាងគេទី ២ របស់ចិនវិញដោយកាលពីខែឧសភា បរិមាណមានការកើនឡើង ៩% ធៀបនឹងឆ្នាំមុន ជាមួយនឹងការនាំចូល៧,៨២ លានតោន ឬ ១,៨៤ លានបារ៉ែល/ថ្ងៃ តែបានធ្លាក់ចុះពី ២,១៧ លានបារ៉ែល/ក្នុងថ្ងៃ កាលពីខែមេសា។ ហើយការនាំចូលប្រេងឆៅសរុបរបស់ប្រទេសចិន បានកើនឡើងជិត ១២% នៅក្នុងខែឧសភា ពីកម្រិតទាបបំផុតកាលពីឆ្នាំមុន ដល់ ១០,៨ លានបារ៉ែល/ថ្ងៃ ដែលធៀបនឹងឆ្នាំ ២០២១បាននាំចូលជាធម្យម ១០,៣ លានបារ៉ែល/ថ្ងៃ៕

មហាយក្សចិនសម្រុកប្រមូលប្រេងពីរុស្ស៊ីក្នុងតម្លៃថោក ដែលជាកម្រិតបំបែកកំណត់ត្រាមួយ