អាម៉េរិក និងចិន ប្រកាសត្រៀមកងទ័ពច្បាំងគ្នា បន្ទាប់ពីមានភាពតានតឹងលើការតម្លើងថ្លៃពន្ធ

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 6 មីនា 2025
អាម៉េរិក និងចិន ប្រកាសត្រៀមកងទ័ពច្បាំងគ្នា បន្ទាប់ពីមានភាពតានតឹងលើការតម្លើងថ្លៃពន្ធ

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក Pete Hegseth បានប្រកាសត្រៀមខ្លួនរួចជាស្រេចដើម្បីច្បាំងក្នុងសង្គ្រាមជាមួយចិន គ្រាដែលភាគីចិនឯណោះក៏ប្រកាសហើយដែរថា ខ្លួនស្វាគមន៍អាមេរិកចង់មកធ្វើក្នុងសង្គ្រាមអ្វីក៏បានដែរកុំថាឡើយត្រឹមសង្គ្រាមពាណិជ្ជកម្ម។

អាម៉េរិក និងចិន ប្រកាសត្រៀមកងទ័ពច្បាំងគ្នា បន្ទាប់ពីមានភាពតានតឹងលើការតម្លើងថ្លៃពន្ធ

ការប្រកាសបែបនេះធ្វើឡើងក្នុងបទសម្ភាសជាមួយ Fox News ដើម្បីឆ្លើយតបទៅ ការគំរាមរបស់ទីក្រុងប៉េកាំង ដោយនិយាយថា យើងត្រៀមខ្លួនរួចរាល់អស់ហើយ។ អ្នកដែលចង់បានសន្តិភាព ត្រូវតែត្រៀមលក្ខណៈ ច្បាំងសង្គ្រាម។ យើងរស់នៅក្នុងពិភពលោកដ៏គ្រោះថ្នាក់ជាមួយនឹងប្រទេសដែលមានអំណាចមនោគមវិជ្ជាខុសគ្នាទាំងស្រុង។

អាម៉េរិក និងចិន ប្រកាសត្រៀមកងទ័ពច្បាំងគ្នា បន្ទាប់ពីមានភាពតានតឹងលើការតម្លើងថ្លៃពន្ធ

"ពួកគេកំពុងបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងឆាប់រហ័សនិងធ្វើទំនើបកម្មវិស័យបច្ចេកវិទ្យា ពួកគេចង់កាត់មុខសហរដ្ឋអាមេរិក។ ការរក្សាកម្លាំងយោធាគឺជាកូនសោដើម្បីបញ្ចៀសជម្លោះ។ ប្រសិនបើយើងចង់កំញើញសង្គ្រាមជាមួយចិន ឬប្រទេសដទៃ យើងត្រូវតែមានភាពរឹងមាំ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា នេះហើយគឺជា មូលហេតុដែលសហរដ្ឋអាមេរិក កំពុងកសាងកងទ័ពរបស់ខ្លួនឡើងវិញ និងពង្រឹងស្មារតីអ្នកប្រយុទ្ធរបស់ខ្លួនឲ្យកាន់តែខ្លាំង"។

អាម៉េរិក និងចិន ប្រកាសត្រៀមកងទ័ពច្បាំងគ្នា បន្ទាប់ពីមានភាពតានតឹងលើការតម្លើងថ្លៃពន្ធ

សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីរូបនេះ កើតឡើងភ្លាមៗ បន្ទាប់ពីក្រសួងការបរទេសចិនគំរាមថា «កុំថាឡើយសង្គ្រាមពន្ធ សង្គ្រាមពាណិជ្ជកម្ម ឬសង្គ្រាមប្រភេទណាក៏ដោយឱ្យតែអាមេរិក ចង់ ចិនកំដបានជានិច្ចហើយនឹងប្រយុទ្ធដល់ទីបញ្ចប់។ សារគំរាមនេះគឺជាការប្រើពាក្យខ្លាំងៗបំផុតរបស់ចិនមិនធ្លាប់មានសោះ ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជា ប្រធានាធិបតីអាមេរិក ហើយវាគឺជាការគំរាមសងសឹកចំពោះការយកពន្ធកាន់តែខ្លាំងរបស់រដ្ឋបាលលោក ត្រាំ លើទំនិញចិន៕

អាម៉េរិក និងចិន ប្រកាសត្រៀមកងទ័ពច្បាំងគ្នា បន្ទាប់ពីមានភាពតានតឹងលើការតម្លើងថ្លៃពន្ធ

Tags