កូរ៉េខាងត្បូង ដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ចំពោះការចូលរួមជួយក្នុងសកម្មភាពអភិវឌ្ឍការផលិតអាវុធរបស់កូរ៉េខាងជើង

ពិភពលោក
ថ្ថ្ងៃអង្គារ 2 មេសា 2024
កូរ៉េខាងត្បូង ដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ចំពោះការចូលរួមជួយក្នុងសកម្មភាពអភិវឌ្ឍការផលិតអាវុធរបស់កូរ៉េខាងជើង

ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រកាសថា កប៉ាល់រុស្ស៊ី ២គ្រឿង ក្រុមហ៊ុនចំនួន ២ និងបុគ្គល ២រូបដែលតំណាងឲ្យអង្គការទាំងនេះត្រូវទទួលរងទណ្ឌកម្ម  ដោយសារតែមានជាប់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់សម្ភារយៈយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង ដោយបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈកប៉ាល់ទាំងនោះក៏នឹងត្រូវបានហាមមិនឱ្យចូលកំពង់ផែកូរ៉េខាង ត្បូងប្រសិនបើ គ្មានការអនុញ្ញាត។

កូរ៉េខាងត្បូង ដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ចំពោះការចូលរួមជួយក្នុងសកម្មភាពអភិវឌ្ឍការផលិតអាវុធរបស់កូរ៉េខាងជើង

ក្រុមហ៊ុនទាំងពីរ និងអ្នកតំណាងរបស់ពួកគេត្រូវបានសង្ស័យថា ជួយបុគ្គលិក IT របស់កូរ៉េខាងជើងចូលទៅក្នុងប្រទេសរុស្ស៊ីតាមរយៈការផ្តល់ឯកសារ និងជួយកម្មករទាំងនេះរកប្រាក់ពីបរទេសសម្រាប់ជំនួយដល់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល របស់ទីក្រុងព្យុងយ៉ាង។

ក្រោមការដាក់ទណ្ឌកម្មនេះទៀតសោត ក្រុមហ៊ុន និងបុគ្គលទាំងនោះប្រឈមមុខនឹងការដាក់កំហិតលើប្រតិបត្តិការរូបិយវត្ថុក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ៕

កូរ៉េខាងត្បូង ដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ចំពោះការចូលរួមជួយក្នុងសកម្មភាពអភិវឌ្ឍការផលិតអាវុធរបស់កូរ៉េខាងជើង