
លោក ហ៊ុន សាន ត្រូវបានតែងតាំងមុខតំណែងជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តាមព្រះរាជក្រឹត្យចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
សូមរម្លឹកថា កន្លងមក លោក ហ៊ុន សាន ដែលជាបងប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏ធ្លាប់កាន់តំណែងជាប្រធានសហគ្រាសសាធារណៈភ្នាក់ងារកម្ពុជានាវាចរណ៍ដែលហៅកាត់ថា «កាំសាប» ផងដែរ៕