លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានលើកឡើងដូចនេះក្នុងពិធីប្រកាសតែងតាំងមុខដំណែងលោកអនុសេនីយ៍ឯក ប៊ុត សាវុធ ជាមេបញ្ជាការនៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយអំពិល។
លោក លី ដារិទ្ធ មេបញ្ជាការស្រុកឡើងថ្មីត្រូវចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីនិងថែរក្សាហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ជាពិសេស បង្ក្រាប បទល្មើសក្មេងទំនើង ចោរលួចឆក់ចោរប្លន់ និងទប់ស្កាត់បង្ក្រាបរាល់ការប្រើប្រាស់និងជួញដូរគ្រឿងញៀននៅតាមបណ្ដាមូលដ្ឋានក្រុងស្រុកទាំងប្រាំ ដោយមានវិធានការយ៉ាងតឹងរុឹងបំផុត ដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋពិសេសជាងនេះទៅទៀតទំនាក់ទំនងល្អជាមួយអាជ្ញាធរពាក់ព័ន្ធ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បង្កើនការទំនាក់ទំនងល្អជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោកអនុសេនីយ៍ឯក ប៊ុត សាវុធ ក៏បានប្តេជ្ញាចិត្តថានឹងខិតខំបំពេញការងាគ្រប់ដើម្បីបម្រើប្រជាពលរដ្ឋក្នុងស្រុកបន្ទាយអំពិលទាំងមូល អោយមានសុវត្ថិភាពក្នុងមូលដ្ឋាន។
នៅក្នុងពិធីប្រកាសកាន់តំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយអំពិលថ្មីនេះ ក៍មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងអស់លោក លោកស្រីមកពីបណ្តាក្រុងស្រុកទាំង៥ ក្នុងខេត្តឧត្តរមានជ័យ ផងដែរ៕