នាយកអង្គការសុខភាពពិភពលោកទើបចាក់វ៉ាក់សាំងការពារកូវិដ១៩ តើឈ្មោះវ៉ាក់សាំងអ្វី?

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 13 ឧសភា 2021
នាយកអង្គការសុខភាពពិភពលោកទើបចាក់វ៉ាក់សាំងការពារកូវិដ១៩ តើឈ្មោះវ៉ាក់សាំងអ្វី?

នាយកអង្គការសុខភាពពិភពលោក (WHO) បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ នៅមន្ទីរពេទ្យសកលវិទ្យាល័យមួយក្នុងទីក្រុងហ្សឺណែវ នៃប្រទេសស្វីស កាលពីថ្ងៃពុធ ទី១២ ខែឧសភាឆ្នាំ២០២១។

លោក Tedros Adhanom Ghebreyesus បានបង្ហោះ Twitter ថា “ ថ្ងៃនេះគឺជាវេនរបស់ខ្ញុំត្រូវទទួលវ៉ាក់សាំងប្រឆាំងកូវីដ នៅមន្ទីរពេទ្យ Hopitaux ។ វ៉ាក់សាំងសង្គ្រោះជីវិត ”។

យ៉ាងណាក៏ដោយ បុរសសញ្ជាតិអេត្យូ ពីវ័យ ៥៦ឆ្នាំ រូបនេះ មិនបានប្រាប់ឈ្មោះវ៉ាក់សាំងដែលលោកចាក់នោះទេ ប៉ុន្តែប្រទេសស្វីសត្រូវបានគេដឹងថា បានប្រើវ៉ាក់សាំង Pfizer និងModerna នៅក្នុងកម្មវិធីចាក់ថ្នាំបង្ការរបស់ខ្លួន៕

នាយកអង្គការសុខភាពពិភពលោកទើបចាក់វ៉ាក់សាំងការពារកូវិដ១៩ តើឈ្មោះវ៉ាក់សាំងអ្វី? នាយកអង្គការសុខភាពពិភពលោកទើបចាក់វ៉ាក់សាំងការពារកូវិដ១៩ តើឈ្មោះវ៉ាក់សាំងអ្វី?

Tags