មហាយក្សជី រុស្ស៊ី កំណត់កូតាសម្រាប់ការនាំចេញជីរយ:ពេល ៥ ខែ ដើម្បីជួយកសិករក្នុងស្រុក

ពិភពលោក
ថ្ថ្ងៃពុធ 1 មិថុនា 2022
មហាយក្សជី រុស្ស៊ី កំណត់កូតាសម្រាប់ការនាំចេញជីរយ:ពេល ៥ ខែ ដើម្បីជួយកសិករក្នុងស្រុក

ប្រទេសរុស្ស៊ី បានធ្វើការកំណត់កូតា សម្រាប់ការនាំចេញជី នៅក្នុងខែកក្តដា ដល់ខែធ្នូ ដើម្បីធានាផ្តល់ជូនបរិមាណគ្រប់គ្រាន់ បំប៉ន់ដល់ដំណាំរបស់កសិករនៅក្នុងស្រុក។ខខ

ការរឹតបន្តឹងនេះ ត្រូវបានបន្តពីលើវិធានការ ដែលរដ្ឋាភិបាលបានណែនាំ សម្រាប់រយ:ពេល ៦ ខែកន្លងមក នៅចំពេលដែលការនាំចេញជីរបស់ប្រទេសរុស្ស៊ី ត្រូវបានរងការវាយប្រហារដោយសារតែទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ដែលបានដាក់មកលើរដ្ឋាភិបាលរបស់ទីក្រុងម៉ូស្គូ ចាប់តាំងពីចូលឈ្លានពានទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភ:។

មហាយក្សជី រុស្ស៊ី កំណត់កូតាសម្រាប់ការនាំចេញជីរយ:ពេល ៥ ខែ ដើម្បីជួយកសិករក្នុងស្រុក

កូតាសម្រាប់ការនាំចេញជីអាសូត នឹងត្រូវបានកំណត់ នៅត្រឹម ៨,៣ លានតោន និងជីផ្សេងទៀតមកត្រឹមចំនួន ៥,៩ លានតោន ក្នុងរយ:ពេលដែលត្រូវបានកំណត់។ ដែលការសម្រេចចិត្តនេះ គឺមានគោលបំណងសំខាន់ក្នុងការការពារភាពខ្វះខាតជីក្នុងស្រុក និងការពារចំពោះការឡើងថ្លៃនៃស្បៀងអាហារ “។ ហើយចំពោះផែនការនេះផងដែរក្រសួងពាណិជ្ជកម្ម និងកសិកម្ម នឹងចែកចាយកូតា រវាងក្រុមហ៊ុននាំចេញផ្សេងៗគ្នា។

គួររម្លឹកថា ប្រទេសរុស្ស៊ីគឺជាអ្នកផលិតជីប៉ូតាស្យូម ផូស្វាត និងអាសូត ដ៏ធំបំផុតមួយ ដោយពួកគេផលិតបានច្រើនជាង ៥០ លានតោន ក្នុងមួយឆ្នាំ ឬ ១៣% នៃចំនួនជីសរុបនៅលើពិភពលោក៕ Russy Time

មហាយក្សជី រុស្ស៊ី កំណត់កូតាសម្រាប់ការនាំចេញជីរយ:ពេល ៥ ខែ ដើម្បីជួយកសិករក្នុងស្រុក មហាយក្សជី រុស្ស៊ី កំណត់កូតាសម្រាប់ការនាំចេញជីរយ:ពេល ៥ ខែ ដើម្បីជួយកសិករក្នុងស្រុក