
ក្រោយនាយពាក់មីបង្ហោះសារត្អូញត្អែរៀងរងសំពាធ និងគ្រោងដើរចេញពីក្រុមហ៊ុន CBS ប៉ុន្មានម៉ោងក្រោយមកក៏លុបសារចាស់នោះចេញ ដោយសរសេរសាថ្មីថា «ជូនដំណឹងបងប្អូនទាំងអស់គ្នា CTN បានដោះស្រាយសម្រួលដល់ខ្ញំ ព្រមទាំងបុគ្គលិក និងការងារហេីយ អរគុណបងប្អូនទាំងអស់គ្នា ក្រុមហ៊ុនបានស្នើឱ្យខ្ញំលប់ផុសវិញ អរគុណក្រុមហ៊ុនសម្រាប់ដំណោះស្រាយសម្រាប់បុគ្គលិក»។ វីដេអូ https://fb.watch/dlxAG_JLha/

សូមរម្លឹកថា មុនលុបសារចេញ លោកបានសរសេរនូវការរៀបរាប់ដូចនេះ «ខ្ញុំប្រហែលជាត្រូវឈប់ពីសុីធីអិនហេីយបងប្អូន បេីមិនក្រុមហ៊ុនដកចេញ ក៏ឈប់ខ្លួនឯងដែរ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ខ្ញុំមិនចង់ចាកចេញពីសុីធីអិនដែលជាផ្ទះ ជាកន្លែងផ្តល់កំណេីតសិល្បះអោយខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ នៅរឿងដែលរិតត្បិតតឹងតែងពេក ធ្វេីអោយបុគ្គលិកមានសម្ពាធ សង្ឃឹមថាកាឈប់របស់ខ្ញុំ និងអ្នកកំប្លែងផ្សេងទៀត អាចធ្វេីអោយអ្នកគ្រប់គ្រងថ្មីគាត់មានកាបន្ធូបន្ថយនូវច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដេីម្បីបុគ្គលិកដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ»៕ SP