ក្រុមនាយពាក់មី គ្រោងដើរចេញពីក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង ព្រោះរងសម្ពាធ គ្រាកន្លងទៅបុគ្គលិកផ្នែកព័ត៌មានក៏ជួបបញ្ហាផងដែរ

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 31 ឧសភា 2022
ក្រុមនាយពាក់មី គ្រោងដើរចេញពីក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង ព្រោះរងសម្ពាធ គ្រាកន្លងទៅបុគ្គលិកផ្នែកព័ត៌មានក៏ជួបបញ្ហាផងដែរ

លោក ចែម ចាន់រ៉ា ហៅ នាយពាក់មី បានសរសេរលើបណ្ដាញសង្គមហ្វេសបុករបស់ខ្លួនថា «ខ្ញុំប្រហែលជាត្រូវឈប់ពីសុីធីអិនហេីយបង​ប្អូន​ បេីមិនក្រុមហ៊ុនដកចេញ​ ក៏ឈប់ខ្លួនឯងដែរ​ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី​ ខ្ញុំមិនចង់ចាកចេញពីសុីធីអិនដែលជាផ្ទះ​ ជាកន្លែងផ្តល់កំណេីតសិល្បះអោយខ្ញុំទេ​ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ​ នៅរឿងដែលរិតត្បិតតឹងតែង​ពេក​ ធ្វេីអោយបុគ្គលិកមានសម្ពាធ សង្ឃឹមថាកាឈប់របស់ខ្ញុំ​ និង​អ្នកកំប្លែងផ្សេងទៀត​ អាចធ្វេីអោយអ្នកគ្រប់គ្រងថ្មី​គាត់មានកាបន្ធូបន្ថយ​នូវច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ​ ដេីម្បីបុគ្គលិកដែលនៅ​គាត់បានសុខសប្បាយមិនសូវមានសម្ពាធ​»។ វីដេអូ https://fb.watch/dlxAG_JLha/

ក្រុមនាយពាក់មី គ្រោងដើរចេញពីក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង ព្រោះរងសម្ពាធ គ្រាកន្លងទៅបុគ្គលិកផ្នែកព័ត៌មានក៏ជួបបញ្ហាផងដែរ

សូមរម្លឹកថា មួយរយៈចុងក្រោយនៃការដឹកនាំរបស់ CEO ជនជាតិឥណ្ឌា-សាំងហ្គាពួ ក្នុងស្ថានភាពដូចលោកពាក់មីរៀបរាប់ខាងលើក៏កើតឡើងចំពោះបុគ្គលិកផ្សេងទៀតនៅក្រោមដំបូល CBS រួមទាំងបុគ្គលិកផ្នែកព័ត៌មាន ដែលកន្លងទៅត្រូវបានក្រុមហ៊ុនបញ្ឈប់ដោយបញ្ចប់កិច្ចសន្យាការងារ និងតម្រូវឱ្យធ្វើកិច្ទសន្យាទទួលប្រាក់មិនតវ៉ា មុននឹងព្រមឱ្យបើកប្រាក់សំណងមួយចំនួនឱ្យ។ ដែលការនេះក៏ទំនងជា (ប្រហែលជា) រងសំពាធផងដែរ ព្រោះប្រសិនបើបុគ្គលិកបន្តការទាមទារប្រាក់សំណងដែលពួកគេចង់បានតាមច្បាប់ការងារឱ្យគ្រប់ត្រឹមត្រូវទាំងអស់នោះនឹងត្រូវចំណាយពេលយូរ។ គ្រាដែលពួកគេអត់ការងារ អត់ចំណូល តែត្រូវការចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃ។ ហើយបើចង់ទាមទារត្រូវបន្តតាមនីតិវិធីច្បាប់ តាមដំណាក់កាលរបស់ក្រសួងការងារឬក៏តាមនីតិវិធីតុលាការជាដើម។

ទាក់ទងនឹងការតម្រូវឱ្យធ្វើកិច្ចសន្យាឬកិច្ចព្រមព្រៀងទទួលប្រាក់សំណងមិនប្ដឹងតវ៉ានេះ គ្រាកន្លងទៅ 1Post បានព្យាយាមសូមការបញ្ជាក់ពីលោក ឡៅ សៀងហៃ ប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនរូយ៉ាល់ក្រុប ដែលជាក្រុមបុត្រសម្ព័ន្ធនៃក្រុមហ៊ុន CBS លោកមិនបានឆ្លើយតបនោះទេ បន្ទាប់ពីទទួលសារសំណួរពីក្រុមការងារយើងខ្ញុំតាមតេឡេក្រាម។ ចំណែកកញ្ញា អ៊ុង ចាន់សោភា នាយកព័ត៌មានទូរទស្សន៍ CNC ក៏មិនឆ្លើយតបនឹងសំណួរដូចគ្នាផងដែរ៕

ក្រុមនាយពាក់មី គ្រោងដើរចេញពីក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង ព្រោះរងសម្ពាធ គ្រាកន្លងទៅបុគ្គលិកផ្នែកព័ត៌មានក៏ជួបបញ្ហាផងដែរ ក្រុមនាយពាក់មី គ្រោងដើរចេញពីក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង ព្រោះរងសម្ពាធ គ្រាកន្លងទៅបុគ្គលិកផ្នែកព័ត៌មានក៏ជួបបញ្ហាផងដែរ