ណាតូដឹកជញ្ជូនសព្វាវុធចូលអ៊ុយក្រែន ត្រូវចាត់ទុកថា ជាគោលដៅយោធាស្របច្បាប់របស់រុស្ស៊ី

ពិភពលោក
ថ្ថ្ងៃសុក្រ 15 មេសា 2022
ណាតូដឹកជញ្ជូនសព្វាវុធចូលអ៊ុយក្រែន ត្រូវចាត់ទុកថា ជាគោលដៅយោធាស្របច្បាប់របស់រុស្ស៊ី

រុស្ស៊ីនឹងយល់ឃើញថា ក្បួនដឹកជញ្ជូនអាវុធដូចគេហែរកឋិនពីបណ្តារដ្ឋណាតូទៅកាន់អ៊ុយក្រែនជាគោលដៅស្របច្បាប់សម្រាប់យោធារបស់ខ្លួននៅពេលពួកគេទៅដល់ទឹកដីដែលទីក្រុងគៀវគ្រប់គ្រង។ អនុរដ្ឋមន្ត្រីការបរទេសលោក Sergey Ryabkov បានព្រមានបែបនេះនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ។ 

យោងតាមសារព័ត៌មាន RT របស់រដ្ឋរុស្ស៊ីចេញផ្សាយកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Sergey Ryabkov ថា ទំនាក់ទំនងជាទៀងទាត់ ជាមួយសហរដ្ឋអាមេរិក គឺមិនអាចទៅរួចទេសម្រាប់រុស្ស៊ី ដោយពិចារណាលើ “ការគាំទ្រឥតឈប់ឈរ របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចំពោះចេតនាយោធានិយម នៃរបបក្រុងគៀវ និង ការចាក់យ៉ាងហូរហៀរអាវុធទំនើបៗ” ចូលទៅក្នុងប្រទេសដោយសមាជិកណាតូ ។អ្នកការទូតរុស្ស៊ីរូបនេះបានពន្យល់ពីគោលដៅ របស់ទីក្រុងមូស្គូឥឡូវនេះគឺធ្វើឱ្យមានភាពច្បាស់លាស់ ទៅកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកថា រុស្ស៊ីនឹងប្រើវិធីសាស្ត្រដ៏ធ្ងន់ធ្ងរ និងម៉ឺងម៉ាត់ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ង ធ្វើឱ្យខូចយោធារបស់ខ្លួននៅអ៊ុយក្រែន។ 

លោកបានសង្កត់ធ្ងន់ថា “យើងព្រមានថា ការដឹកជញ្ជូនសព្វាវុធរបស់អាមេរិក-ណាតូ ឆ្លងកាត់ទឹកដីអ៊ុយក្រែន ត្រូវបានចាត់ទុកថាជាគោលដៅយោធាស្របច្បាប់”៕

ណាតូដឹកជញ្ជូនសព្វាវុធចូលអ៊ុយក្រែន ត្រូវចាត់ទុកថា ជាគោលដៅយោធាស្របច្បាប់របស់រុស្ស៊ី ណាតូដឹកជញ្ជូនសព្វាវុធចូលអ៊ុយក្រែន ត្រូវចាត់ទុកថា ជាគោលដៅយោធាស្របច្បាប់របស់រុស្ស៊ី