តំណាងស្ថានទូតរុស្សីមិនចេញមកទទួលញត្តិរបស់ក្រុមយុវជនខ្មែរស្នេីឱ្យបញ្ចប់សង្គ្រាម​ និងឈ្លានពាន

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 6 មេសា 2022
តំណាងស្ថានទូតរុស្សីមិនចេញមកទទួលញត្តិរបស់ក្រុមយុវជនខ្មែរស្នេីឱ្យបញ្ចប់សង្គ្រាម​ និងឈ្លានពាន

ក្រុមយុវជនសង្គមសុីវិលបានដាក់ញត្តិទៅកាន់ស្ថានទូតរុស្សីប្រចាំកម្ពុជាដេីម្បីស្នេីឱ្យបញ្ចប់សង្គ្រាម​ និងការឈ្លានពានទៅលេីប្រទេសអ៊ុយក្រែន​ បានឱ្យដឹងថា ខាងតំណាងស្ថានទូតមិនចេញទទួលយកញត្តិនេះទេ គ្រាដែលពួកគេបានទៅដាក់ញត្តិកាលថ្ងៃទី០៥​ ខែមេសា​ ឆ្នាំ២០២២។

ការដាក់ញត្តិនេះធ្វើឡើងដោយមានតំណាងយុវជនប្រាំនាក់​ ដែលមានការឃ្លាំមេីលពីសំណាក់សន្ដិសុខខណ្ឌជាច្រេីនផងដែរ។ នៅក្នុងខ្លឹមសារនៃញត្តិនោះបានអំពាវនាវដល់លោក​ VLADIMIR PUTIN ឱ្យបង្កេីតបទឈប់បាញ់​ និងជ្រេីសរេីសវិធីសាស្ត្រចរចារ​ ដោយជំនួសការប្រេីកម្លាំងប្រដាប់អាវុធ​ ក្នុងនោះឲបង្ករលក្ខណៈងាយស្រួលសម្រាប់ការផ្គត់ផ្គង់​ និងចែកចាយជំនួយមនុស្សធម៌ទៅកាន់ប្រជាជនសុីវិល៕ Cre- SBN

តំណាងស្ថានទូតរុស្សីមិនចេញមកទទួលញត្តិរបស់ក្រុមយុវជនខ្មែរស្នេីឱ្យបញ្ចប់សង្គ្រាម​ និងឈ្លានពាន តំណាងស្ថានទូតរុស្សីមិនចេញមកទទួលញត្តិរបស់ក្រុមយុវជនខ្មែរស្នេីឱ្យបញ្ចប់សង្គ្រាម​ និងឈ្លានពាន