លោក ងួន សុភៈ នាយកកម្មវិធីកិត្តិសព្ទកម្ពុជា បានថ្លែងដូចនេះក្នុងកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ កាលពីថ្ងៃទី១៩ មករា ឆ្នាំ២០២៣ នៅបន្ទប់ឈ្នះនៃអាគារខេមរានីសសយក រាជធានីភ្នំពេញ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីបង្ហាញពីជោគជ័យ និងសមិទ្ធផលនានាដែលសម្រេចបានបន្ទាប់ពីអនុវត្តការតាមផែនការ និងត្រៀមខ្លួនសម្រាប់ការងារជាបន្ដទៀត។
លោកបន្តឱ្យដឹងថា កម្មវិធីកិត្តិសព្ទកម្ពុជា នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្នុងការបំពេញការងារកន្លងមកនេះ បានលើកយកមកពិភាក្សាគ្នាដោយមានការឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួន ព្រមទាំងផ្តល់ឱកាសសិក្សារៀនសូត្រពីគ្នារវាងយុវជននិងយុវជន យុវជននិងថ្នាក់ដឹកនាំផងដែរ។
លោក ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការ នៃសសយក រាជធានីភ្នំពេញ បានបានសម្តែងការកោតសរសើរដល់សមាជិកសមាជិកានៃកម្មវិធីកិត្តិសព្ទកម្ពុជាទាំងមូល ហើយបានលើកទឹកចិត្តដល់កម្មវិធីបន្តខិតខំប្រឹងប្រែង អនុវត្តផែនការទៅឆ្នាំខាងមុខឱ្យកាន់តែមានភាពប្រសើទៀត។
លោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានផ្តល់នូវអនុសាសន៌បន្ថែមដល់អង្គពិធី និងលើកយកនូវគោលគំនិតសំខាន់ៗជាច្រើនដើម្បីឱ្យកម្មវិធីកិត្តិសព្ឌកម្ពុជាយកទៅពិចារណា និងដាក់ចូលទៅក្នុងទិសដៅការងារ ២០២៣ របស់ខ្លួន។
ក្នុងនោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់នៃកម្មវិធីកិត្តិសព្ទកម្ពុជាចំនួន ៧៥នាក់ក៏ទទួលបាននូវបណ្ណសសើរចំពោះកិច្ចខិតខំប្រឹងប្រែងនេះពីលោករដ្ឋមន្ត្រីផងដែរ៕ តាពេជ្រ