ក្រុមហេគឃ័រធំបំផុតលើលោក Anonymous បានប្រកាសឱ្យដឹងថាទិន្នន័យផ្ទាល់ខ្លួនរបស់ទាហានរុស្សីចំនួន ១២០០០០នាក់ ត្រូវបានបែកធ្លាយ និង បង្ហោះជាសាធារណៈលើប្រព័ន្ធអុិនធឺណេត ដែលជាស្នាដៃរបស់ក្រុមហេគឃ័ររបស់លោក។
កាលពីពេលថ្មីៗនេះសារព័ត៍មាន The Sun បានផ្សាយថា ទិន្នន័យទាហានរុស្សីដែលគេប្រមូលបានរួមមាន ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទីលំនៅ និង លេខលិខិតឆ្លងដែន ដើម្បីធ្វើជាភ័ស្តុតាងសំខាន់សម្រាប់ធ្វើការប្តឹងទៅលើទាហានរុស្សីទាំងអស់នោះពីបទឧក្រិដ្ឋកម្មសង្គ្រាម។
សូមរម្លឹកថា មុនពេលហែកចូលក្នុងទិន្នន័យនេះ ក្រុមហេគឃ័រធំបំផុតលើលោក Anonymous បានប្រកាសហើយថា នឹងធ្វើសង្គ្រាមតាមប្រព័ន្ធបច្ចេកវិទ្យាជាមួយរុស្សី ប្រឆាំងទៅនឹងឈ្លានពានលើប្រទេសអ៊ុយក្រែន៕