
អារ៉ាប់រួម នឹងក្លាយជាឃ្លាំងស្តុកប្រាប់រាប់ពាន់លានដុល្លារ របស់មហាសេដ្ឋីរុស្សីគ្រាក់ៗ ដែលកំពុងរងទណ្ឌកម្ម ពីលោកខាងលិច។ ទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួម បានផ្តល់សញ្ញាថា ខ្លួនកំពុងព្យាយាមបន្តឈរនៅកណ្តាល ដោយមិនឈរខាងសហរដ្ឋអាមេរិក និងដៃគូអឺរ៉ុបរបស់ខ្លួន ហើយក៏មិនឈរខាងរុស្ស៊ីផងដែរ។

គ្រាដែលគេមើលឃើញថា ប្រទេសអារ៉ាប់រួម ជាទីកន្លែងដ៏ពេញនិយម និងទាក់ទាញសម្រាប់អ្នកមានទ្រព្យសម្បត្តិមហាសាលដែលជាមហាសេដ្ឋរុស្ស៊ីអាចស្តុកប្រាក់របស់ខ្លួនបាន បន្ទាប់រងសម្ពាធពីលោកខាងលិចក្នុងការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចលើរុស្ស៉ីយ៉ាងធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា ជនជាតិរុស្ស៊ីរស់នៅអារ៉ាប់រួមមានចំនួនជាង៤មុឺននាក់ មុនការផ្ទុះសង្រ្គាមនៅអ៊ុយក្រែន។ ប្រទេសនេះ បានបដិសេធពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបានថ្កោលទោសសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលជាសញ្ញាបង្ហាញថាប្រទេសសេដ្ឋីប្រេងមួយនេះ កំពុងផ្តល់អាទិភាពដល់ទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលរបស់លោក ពូទីន៕