អ៊ីតាលីរឹបអូសទូកធំបំផុតលើលោកតម្លៃ ៥៧៨លានដុល្លារ របស់មហាសេដ្ឋីម្នាក់ដែលស្និតនឹងពូទីន

ពិភពលោក
ថ្ថ្ងៃអង្គារ 15 មីនា 2022
អ៊ីតាលីរឹបអូសទូកធំបំផុតលើលោកតម្លៃ ៥៧៨លានដុល្លារ របស់មហាសេដ្ឋីម្នាក់ដែលស្និតនឹងពូទីន

អាជ្ញាធរអ៊ីតាលីបានរឹបអូសទូកទំនើបមួយគ្រឿងតម្លៃ ៥៧៨លានដុល្លារពីមហាសេដ្ឋីរុស្ស៊ីដែលត្រូវបានដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុប បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីតាលីបាននិយាយថា នាវា Sailing Yacht A ប្រវែង ៤៧០ហ្វីតរបស់សេដ្ឋី Andrey Igorevich Melnichenko ដែលត្រូវបានគេជឿថាជាទូកដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានចាប់ខ្លួននៅកំពង់ផែភាគខាងជើងនៃ Trieste។

អ៊ីតាលីរឹបអូសទូកធំបំផុតលើលោកតម្លៃ ៥៧៨លានដុល្លារ របស់មហាសេដ្ឋីម្នាក់ដែលស្និតនឹងពូទីន

ជំនួញរបស់មហាសេដ្ឋី Melnichenko ដែលជាម្ចាស់ក្រុមហ៊ុនផលិតជី EuroChem Group និងក្រុមហ៊ុនធ្យូងថ្ម SUEK ស្ថិតក្នុងចំណោមអ្នកឧកញ៉ារុស្ស៊ីដ៏លេចធ្លោមួយចំនួនដែលត្រូវបានដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុបចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមអ៊ុយក្រែន។  យោងតាមទស្សនាវដ្តី Forbes សេដ្ឋីរូបនេះមានប្រាក់ប្រហែល ១១ពាន់លានដុល្លារ។

ប៉ូលិសអ៊ីតាលីបាននិយាយថា ពួកគេបានរឹបអូសផ្ទះវីឡា និងទូកកម្សាន្តតម្លៃ ១៤៣លានអឺរ៉ូ(១៥៦លានដុល្លារ) ពីជនជាតិរុស្ស៊ី ៥នាក់ក្នុងបញ្ជីដាក់ទណ្ឌកម្មកាលពីសប្តាហ៍មុន៕ ប្រភព Reuters

អ៊ីតាលីរឹបអូសទូកធំបំផុតលើលោកតម្លៃ ៥៧៨លានដុល្លារ របស់មហាសេដ្ឋីម្នាក់ដែលស្និតនឹងពូទីន