អ្នកភូមិបាក់ផ្ទះទទូចឱ្យអ្នកចាក់ដីសង់របងក្រោយផ្ទះឧកញ៉ា ហុង ពីវ ដោះស្រាយផលប៉ះពាល់ កុំរំលោភយកប្រឡាយ និងផ្លូវ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 9 មីនា 2022
អ្នកភូមិបាក់ផ្ទះទទូចឱ្យអ្នកចាក់ដីសង់របងក្រោយផ្ទះឧកញ៉ា ហុង ពីវ ដោះស្រាយផលប៉ះពាល់ កុំរំលោភយកប្រឡាយ និងផ្លូវ

ក្រុមអ្នកភូមិត្រពាំងរាំងចាស់ ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាប់សិបនាក់លើកគ្នាស្នើដល់អាជ្ញាធរ និងអ្នកម៉ៅការចាក់ដីសងរបងនៅក្រោយផ្ទះឧកញ៉ា ហុង ពីវ ពន្លឿនការដោះស្រាយផលប៉ះពាល់។ មើលវីដេអូ https://fb.watch/bEj-a9iGb9/

ការទទូចស្នើយ៉ាងដូចនេះបន្ទាប់ពីសកម្មភាពចាក់ដីនៅជុំវិញអតីតរណ្ដៅដីរបស់តាកៅ ដែលគេខ្សឹបខ្សៀវមកថា បានលក់ឱ្យឧកញ៉ា ហុង ពីវ យូរហើយ ប៉ុន្តែបច្ចុប្បន្នគេចាក់ដីសង់របងក៏បានធ្វើឱ្យបាក់ផ្ទះរបស់ពួកគាត់ធ្ងន់ធ្ងរចំនួន៣គ្រួសារមិនយកសំណងព្រោះធ្វើផ្ទះឡើងវិញមិនគ្រាន់ ចំណែក៥គ្រួសារផ្សេងទៀតរងផលប៉ះពាល់មិនធ្ងន់ធ្ងរបានព្រមទទួលសំណងរួចហើយ ខណៈអ្នកភូមិជាង ១០០គ្រួសារកំពុងទប់ស្កាត់មិនឱ្យបន្តសង់របងរំលោភយកដីប្រឡាយ និងផ្លូវចាស់ នៅជាប់រណ្ដៅដីនោះ។

អ្នកភូមិបាក់ផ្ទះទទូចឱ្យអ្នកចាក់ដីសង់របងក្រោយផ្ទះឧកញ៉ា ហុង ពីវ ដោះស្រាយផលប៉ះពាល់ កុំរំលោភយកប្រឡាយ និងផ្លូវ

អ្នកភូមិលើកឡើងទៀតថា ដីប្រឡាយនិងផ្លូវចាស់រួមភូមិមានប្រវែងទទឹងជិតជាង២០ម៉ែត្រ និងបណ្ដោយជាង ២០០ម៉ែត្រ ត្រូវបានជំនួសដោយលូមុខកាត់មួយម៉ែត្រ និងគេបានសង់ព័ទ្ធយកទាំងប្រឡាយនិងផ្លូវនោះតែម្ដង។

ទាក់ទងសកម្មភាពនេះលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានឱ្យដឹងថា ពលរដ្ឋរងផលប៉ះពាល់ផ្ទះ បានមកដល់រដ្ឋបាលខណ្ឌម្ដងហើយតែដោះស្រាយមិនត្រូវតម្លៃសំណងគ្នា។ ចំណែកបង្គោលរបងនឹងត្រូវរុះរើចេញ ហើយកាយប្រឡាយឱ្យធំជាងមុន ដោយឱ្យសង់តែលើដីកម្មសិទ្ធិ។លោកអភិបាលបញ្ជាក់មេការម្ចាស់ដីក្រោយយល់ព្រមរុះរើចេញ ហើយនឹងដោះស្រាយជាមួយពលរដ្ឋម្ដងទៀត។

អ្នកភូមិបាក់ផ្ទះទទូចឱ្យអ្នកចាក់ដីសង់របងក្រោយផ្ទះឧកញ៉ា ហុង ពីវ ដោះស្រាយផលប៉ះពាល់ កុំរំលោភយកប្រឡាយ និងផ្លូវ

ចំណែកលោក ញឹក ផន ហៅតាកៅ និងមេការសាងសង់របងមិនទាន់សូមការបញ្ជាក់បាននៅឡើយ ដោយលោកទាំងពីរមិនទាន់តបសំណួរដែល 1Post ផ្ញើជូន នៅថ្ងៃទី០៩ ខែមិនាឆ្នាំ២០២២។

សូមរំលឹកថា ភូមិត្រពាំងរាំងចាស់ ដើមឡើយក្នុងកំឡុងឆ្នាំ១៩៩១ បង្កើតឡើងដោយគម្រោងអភិវឌ្ឍន៍របស់អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ ខុនសឺន សម្រាប់ផ្ដល់ឱ្យពលរដ្ឋក្រីក្រដែលរើចេញពីសំណង់មិនរៀបរយនៅភ្នំពេញ ដោយប្រគល់ឱ្យពលរដ្ឋ និងអាជ្ញាធរគ្រប់គ្រង។ ក្នុងនោះដីអតីតដីបេនឡាន ដីផ្សារ ដីស្រះទឹក ដីប៉ុស្តិ៍សុខភាព ត្រូវបានគេខុបខិតគ្នាលក់ និងរំលោភយកជាបន្តបន្ទាប់ព្រោះជាភូមិចាស់លិចទឹក។ រហូតចុងក្រោយនេះសល់ប្រឡាយ និងផ្លូវចាស់ដូចរៀបរាប់ខាងលើក៏គេកំពុងចង់បំពានយកបន្តទៀត៕

អ្នកភូមិបាក់ផ្ទះទទូចឱ្យអ្នកចាក់ដីសង់របងក្រោយផ្ទះឧកញ៉ា ហុង ពីវ ដោះស្រាយផលប៉ះពាល់ កុំរំលោភយកប្រឡាយ និងផ្លូវ អ្នកភូមិបាក់ផ្ទះទទូចឱ្យអ្នកចាក់ដីសង់របងក្រោយផ្ទះឧកញ៉ា ហុង ពីវ ដោះស្រាយផលប៉ះពាល់ កុំរំលោភយកប្រឡាយ និងផ្លូវ