សកម្មជនការពារព្រៃឈើជនជាតិអាម៉េរិក លោក បេន និងក្រុមគ្រួសារ ទទួលបានសញ្ជាតិខ្មែរ

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 31 មករា 2022
សកម្មជនការពារព្រៃឈើជនជាតិអាម៉េរិក លោក បេន និងក្រុមគ្រួសារ ទទួលបានសញ្ជាតិខ្មែរ

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា លោកដាវិសបេន យ៉ូសសែប ជាជនជាតិអាម៉េរិក័ង និងក្រុមគ្រួសារ សរុបចំនួន៤នាក់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីកម្មជាចង្កោមគ្រួសារ។

សកម្មជនការពារព្រៃឈើជនជាតិអាម៉េរិក លោក បេន និងក្រុមគ្រួសារ ទទួលបានសញ្ជាតិខ្មែរ

អ្នកនាំពាក្យរូបនោះសង្កត់ធ្ងន់ថា នេះគឺជាការទទួលស្គាល់ពីវីរភាពនៃអ្នកស្រឡាញ់និងការពារបរិស្ថានពិតប្រាកដ មិនមែនអ្នកស្រឡាញ់បរិស្ថានលើរបាយការណ៍៕

សកម្មជនការពារព្រៃឈើជនជាតិអាម៉េរិក លោក បេន និងក្រុមគ្រួសារ ទទួលបានសញ្ជាតិខ្មែរ