ភ្នំពេញ៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២២ បានបង្ហោះសារឱ្យដឹងថា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងចូលរួមពិធីបើកកីឡាព្រឹត្តិការណ៍អូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ប្រទេសចិន។
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនេះនឹងធ្វើឡើងពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២២។
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនមានប្រសាសន៍ថាកម្ពុជាគឺជាប្រទេសជិតខាងល្អជាប្រពៃណីរបស់ចិន បានគាំទ្រយ៉ាងមុតមាំចំពោះភាគីចិនជាម្ចាស់ផ្ទះនៃការរៀបចំកីឡាអូឡាំពិករដូវរងាប៉េកាំង។ ព្រះករុណាព្រះមហាក្សត្រគឺជាមិត្តចាស់របស់ប្រជាជនចិន។
យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះព្រះអង្គដែលនឹងស្ដេចយាងមកកាន់ប្រទេសចិន ដើម្បីយាងជាសក្ខីជនក្នុងឱកាសជាប្រវត្តិសាស្ត្រដែលរដ្ឋធានីប៉េកាំងនឹងក្លាយជាទីក្រុងលើកដំបូងក្នុងការរៀបចំកីឡាអូឡាំពិកទាំងរដូវក្តៅនិងរដូវរងា៕