ព្រះមហាក្សត្រកម្ពុជា នឹងយាងសួរសុខទុក្ខ ប្រោសព្រះរាជទានផ្ទះ ដល់យោធិនពិការ និងនិវត្តន៍ជន

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 12 មិថុនា 2024
ព្រះមហាក្សត្រកម្ពុជា នឹងយាងសួរសុខទុក្ខ ប្រោសព្រះរាជទានផ្ទះ ដល់យោធិនពិការ និងនិវត្តន៍ជន

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា គ្រោងនឹងយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានអំណោយ ដល់យោធិនពិការ គ្រួសារពលីដោយសារសង្គ្រាម និងយោធិនជានិវត្តន៍ជន ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

ព្រះមហាក្សត្រកម្ពុជា នឹងយាងសួរសុខទុក្ខ ប្រោសព្រះរាជទានផ្ទះ ដល់យោធិនពិការ និងនិវត្តន៍ជន

ព្រះអង្គ នឹងបន្តចុះត្រួតពិនិត្យទីតាំងផ្ទះចែកជូនគ្រួសារកងទ័ព និងនគរបាលឈរជើងតាមព្រំដែនកម្ពុជា-វៀតណាម អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ នៅតាមបណ្តោយព្រំដែនក្នុងស្រុកចន្ទ្រា និងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

ព្រះមហាក្សត្រកម្ពុជា នឹងយាងសួរសុខទុក្ខ ប្រោសព្រះរាជទានផ្ទះ ដល់យោធិនពិការ និងនិវត្តន៍ជន

លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី១១ មិថុនា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យទីតាំងរៀបចំព្រះរាជពិធីជាមុនស្រេចហើយ ដើម្បីរៀបចំព្រះរាជពិធីថ្វាយព្រះមហាក្សត្រ៕

ព្រះមហាក្សត្រកម្ពុជា នឹងយាងសួរសុខទុក្ខ ប្រោសព្រះរាជទានផ្ទះ ដល់យោធិនពិការ និងនិវត្តន៍ជន ព្រះមហាក្សត្រកម្ពុជា នឹងយាងសួរសុខទុក្ខ ប្រោសព្រះរាជទានផ្ទះ ដល់យោធិនពិការ និងនិវត្តន៍ជន