ចិនពិន័យប្រាក់ពីហាង 7-Eleven ជិត ៨ពាន់ដុល្លារ ដោយសារហៅតៃវ៉ាន់ថាជាប្រទេស នៅលើគេហទំព័រ

ពិភពលោក
ថ្ថ្ងៃអង្គារ 11 មករា 2022
ចិនពិន័យប្រាក់ពីហាង 7-Eleven ជិត ៨ពាន់ដុល្លារ ដោយសារហៅតៃវ៉ាន់ថាជាប្រទេស នៅលើគេហទំព័រ

ប៉េកាំង៖ រដ្ឋាភិបាលទីក្រុងប៉េកាំងកាលពីពេលថ្មីៗនេះ បានផាកពិន័យ និងព្រមានទៅកាន់ហាងលក់ទំនិញរាយដ៏ល្បីមួយយេហោ 7-Eleven ដោយសារតែបានចុះបញ្ជីតៃវ៉ាន់ថាជាប្រទេស នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលក្រុងប៉េកាំងបានផាកពិន័យប្រាក់ ៥០ ០០០យ៉ន់ ស្មើនឹង ៧៨៤២ដុល្លារ សម្រាប់កំហុសដែលបានចាត់ទុកកោះតៃវ៉ាន់ជាប្រទេសឯករាជ្យ។

ចិនពិន័យប្រាក់ពីហាង 7-Eleven ជិត ៨ពាន់ដុល្លារ ដោយសារហៅតៃវ៉ាន់ថាជាប្រទេស នៅលើគេហទំព័រ

ការដាក់ពិន័យនេះត្រូវបានដាក់ចេញតាំងពីធ្នូមកម្ល៉េះ ប៉ុន្តែទើបតែត្រូវបានរាយការណ៍ កាលពីថ្ងៃសុក្រទី៧ មករា ២០២២ ដោយសារព័ត៌មាន Asia Nikkei ខណ:សន្ទុះហាងលក់ទំនិញរាយដ៏ពេញនិយមមួយនេះបានរីកចម្រើនពាសពេញអាស៊ី ហើយហាងនៅក្នុងទីក្រុងប៉េកាំងទាំងអស់ ត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងដោយសាខាក្នុងស្រុករបស់7-Eleven Japan ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនជប៉ុន 7 & I Holdings។

សូមរំលឹកថា រដ្ឋាភិបាលចិនបានអះអាងតៃវ៉ាន់គឺជាខេត្តមួយរបស់ខ្លួន ហើយវានឹងក្លាយជារឿងខុសច្បាប់ និងបំពានខ្លាំងប្រសិនបើមានការលើកឡើងណាមួយ ដែលបង្ហាញការគាំទ្រទៅកាន់តៃវ៉ាន់ថាជាប្រទេសអធិបតេយ្យ ឬជារដ្ឋឯករាជ្យនោះ៕

ចិនពិន័យប្រាក់ពីហាង 7-Eleven ជិត ៨ពាន់ដុល្លារ ដោយសារហៅតៃវ៉ាន់ថាជាប្រទេស នៅលើគេហទំព័រ ចិនពិន័យប្រាក់ពីហាង 7-Eleven ជិត ៨ពាន់ដុល្លារ ដោយសារហៅតៃវ៉ាន់ថាជាប្រទេស នៅលើគេហទំព័រ