ចម្លែកណាស់! ទឹកទន្លេរមេគង្គធ្លាក់ចុះដល់កម្រិតមួយពុំធ្លាប់មានពីមុនមកក្នុងរយៈពេលជាង៦០ឆ្នាំ

ពិភពលោក
ថ្ថ្ងៃអង្គារ 18 មករា 2022
ចម្លែកណាស់! ទឹកទន្លេរមេគង្គធ្លាក់ចុះដល់កម្រិតមួយពុំធ្លាប់មានពីមុនមកក្នុងរយៈពេលជាង៦០ឆ្នាំ

បន្ទាប់ពីទឹកទន្លេមេគង្គស្រកដល់កម្រិត គួរឱ្យព្រួយបារម្ភ ដោយផ្នែកខ្លះប្រែពណ៌ជាបៃតងខៀវកាលពីពេលថ្មីៗនេះ គណៈកម្មការទន្លេមេគង្គដែលមានប្រទេសជាសមាជិកចំនួន ៤ រួមមានថៃឡាវ កម្ពុជា និងវៀតណាម បានជំរុញជាថ្មីឱ្យប្រទេសនៅតាមដងទន្លេមេគង្គឱ្យបានដឹងថាក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះលំហូរទឹកទន្លេមេគង្គធ្លាក់ចុះដល់កម្រិតមួយពុំធ្លាប់មានពីមុនមកក្នុងរយៈពេលជាង ៦០ឆ្នាំ។

គណៈកម្មការទន្លេមេគង្គ បានជុំរុញឱ្យប្រទេសទាំង ៦ នៅតាមដងទន្លេមេគង្គដែលរួមមាន ចិននិងមីយ៉ាន់ម៉ា ផងដែរដោះស្រាយជាបន្ទាន់នូវលំហូរទឹកទាបក្នុងតំបន់បម្រែបម្រួលទឹក និងភាពរាំងស្ងួត។

ចម្លែកណាស់! ទឹកទន្លេរមេគង្គធ្លាក់ចុះដល់កម្រិតមួយពុំធ្លាប់មានពីមុនមកក្នុងរយៈពេលជាង៦០ឆ្នាំ

បណ្ឌិត Winal Wangpimool ប្រធានផ្នែកគាំទ្របច្ចេកទេស នៃលេខាធិការដ្ឋានគណៈកម្មការរទន្លេមេគង្គ បាននិយាយថាការបន្តលំហូរបែបនេះ អាចមានផលប៉ះពាល់ទៅលើការដឹកជញ្ជូនតាមទន្លេ បម្លាស់ទីនៃមច្ឆា កសិកម្ម និងការប្រមូលស្មៅទន្លេ ប៉ះពាល់ដល់ផលផ្តល់ដោយជីវសាស្រ្តចម្រុះដែលនាំទៅដល់ការធ្លាក់ចុះផលនេសាទ និងគម្រាមកំហែងជីវិតរស់នៅរបស់សហគមន៍មូលដ្ឋាន៕

ចម្លែកណាស់! ទឹកទន្លេរមេគង្គធ្លាក់ចុះដល់កម្រិតមួយពុំធ្លាប់មានពីមុនមកក្នុងរយៈពេលជាង៦០ឆ្នាំ ចម្លែកណាស់! ទឹកទន្លេរមេគង្គធ្លាក់ចុះដល់កម្រិតមួយពុំធ្លាប់មានពីមុនមកក្នុងរយៈពេលជាង៦០ឆ្នាំ