ឡាវមាននាយករដ្ឋមន្ត្រីថ្មី តើរដ្ឋាភិបាលនឹងដោះស្រាយបញ្ហាសេដ្ឋកិច្ចយ៉ាងដូចម្តេច?

ពិភពលោក
ថ្ថ្ងៃពុធ 7 តុលា 2026
ឡាវមាននាយករដ្ឋមន្ត្រីថ្មី តើរដ្ឋាភិបាលនឹងដោះស្រាយបញ្ហាសេដ្ឋកិច្ចយ៉ាងដូចម្តេច?

ប្រទេសឡាវបានផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថ្មី ដោយរដ្ឋសភាបានបោះឆ្នោតជ្រើសរើសលោក Saleumxay Kommasith កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ជំនួសលោក Sonexay Siphandone ខណៈប្រទេសកំពុងប្រឈមនឹងសម្ពាធអតិផរណាបំណុល និងការធ្លាក់ថ្លៃរូបិយប័ណ្ណគីប។ នេះបើយោងតាមសារព័ត៌មាន AP និងទីភ្នាក់ងារព័ត៌មានឡាវ KPL។ 

ឡាវមាននាយករដ្ឋមន្ត្រីថ្មី តើរដ្ឋាភិបាលនឹងដោះស្រាយបញ្ហាសេដ្ឋកិច្ចយ៉ាងដូចម្តេច?

ក្នុងសុន្ទរកថាទៅកាន់រដ្ឋសភា លោក Saleumxay បានបង្ហាញអាទិភាពរបស់រដ្ឋាភិបាល រួមមាន ការបង្កើនផលិតកម្មស្បៀង ការស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយទឹកជំនន់ ការគ្រប់គ្រងធនធានរ៉ែ ការទាក់ទាញវិនិយោគ និងការជំរុញវិស័យទេសចរណ៍។រដ្ឋាភិបាលក៏គ្រោងពង្រឹងការប្រមូលចំណូលពន្ធ និងរក្សាស្ថិរភាពរូបិយវត្ថុ ដើម្បីកាត់បន្ថយសម្ពាធលើសេដ្ឋកិច្ច។

ឡាវមាននាយករដ្ឋមន្ត្រីថ្មី តើរដ្ឋាភិបាលនឹងដោះស្រាយបញ្ហាសេដ្ឋកិច្ចយ៉ាងដូចម្តេច?

បញ្ហាប្រឈមនៅតែធ្ងន់ធ្ងរ។ តាម KPL អតិផរណាជាមធ្យមរបស់ឡាវក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ បានឡើងដល់ ៧,៩% ខ្ពស់ជាងគោលដៅ ៥% សម្រាប់ឆ្នាំនេះ ដោយសារតម្លៃប្រេងឥន្ធនៈ និងសម្ភារៈសំណង់កើនឡើង។ ក្នុងរយៈពេលដូចគ្នា សេដ្ឋកិច្ចឡាវកើន ៤,៨%។ 

ឡាវមាននាយករដ្ឋមន្ត្រីថ្មី តើរដ្ឋាភិបាលនឹងដោះស្រាយបញ្ហាសេដ្ឋកិច្ចយ៉ាងដូចម្តេច?

ទោះជាយ៉ាងណា ការដោះស្រាយបញ្ហាបំណុល ការរក្សាតម្លៃរូបិយប័ណ្ណ និងការបន្ថយថ្លៃរស់នៅ គឺជាកិច្ចការដ៏លំបាកដែលរដ្ឋាភិបាលថ្មីត្រូវបន្តដោះស្រាយ។ លទ្ធផលជាក់ស្តែងនឹងអាស្រ័យលើប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ និងសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការកែលម្អហិរញ្ញវត្ថុជាតិ៕ SP

ឡាវមាននាយករដ្ឋមន្ត្រីថ្មី តើរដ្ឋាភិបាលនឹងដោះស្រាយបញ្ហាសេដ្ឋកិច្ចយ៉ាងដូចម្តេច?