បន្ទាប់ពីមានការគប់គិតគ្នាលក់សម្បត្តិរួមបានសម្រេចដោយមិនទុកជាប្រយោជន៍យូរអង្វែងនៃទីតាំងត្រពាំងតាចង្រី ទំហំ១ហិកតា២៣អា បានលុយជាង ២០ម៉ឺនដុល្លារស្ថិតនៅភូមិវាល ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្នសកម្មភាពអនាធិបតេយ្យការដឹកជញ្ជូនដីមិនគោរពបទដ្ឋានបច្ចេកទេសច្បាប់ ដឹកដីលើទ្រុង មិនគ្រប់ធ្លាក់លើផ្លូវ ធូលីហុយ មិនស្រោចទឹក ធ្វើទៅបានយ៉ាងលូនដើម្បីចាក់បំពេញត្រពាំងទឹកនោះ។
ផ្លូវលំបែកស្រុត ខ្នងទំនប់ និងផ្លូវកៅស៊ូចំណែកខ្លះក្រាលដោយដី ដោយសារភាពអនាធិបតេយ្យនៃការដឹកជញ្ជូននេះឈ្មួញអ្នករកស៊ីហាក់ដូចជាមិនខ្លាចក្រែងច្បាប់ សេចក្ដីជូនដំណឹង ឬក៏ចំណាត់ការរបស់អស់លោកអ្នកអនុវត្តន៍ច្បាប់នោះទេ ទើបជារឿយៗឃើញរូបភាពនេះកើតមាននៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ មិនថាតែទីតាំងនឹង១ទេ មកពីការគប់គិត ឬក៏យ៉ាងណាយ៉ាងណីមានវាំងននខ្មៅអ្វីនៅពីក្រោយ នេះជាសំណួរ ព្រោះពេលខ្លះព័ត៌មានត្រូវបានឈ្មួញដឹងមុន ពេលមន្ត្រីថ្នាក់ក្រសួងធ្វើដំណើរឆ្លងកាត់ក្បែរការដ្ឋាន ឬផ្លូវដែលគេធ្វើសកម្មភាពនោះ ចឹងទេការដ្ឋានខ្លះផ្អាកចាក់ដី ផ្អាកដឹកដី ព្រោះតែការមិនគោរពបទដ្ឋានបច្ចេកទេសនៃការដឹកជញ្ជូន ឬ ក៏មានភាពប្រកតីណាមួយហ្នឹងហើយ។ លម្អិតក្នុងវីដេអូ https://www.facebook.com/share/v/19S8rUUZRM/?mibextid=wwXIfr