ឈ្មួញកាយដីលក់បានទាំងប្រឈមនឹងការបាក់ស្រុតដីពលរដ្ឋ ជាប់ពាក់ព័ន្ធអ្នកបានកន្ទេលធំបន្លំដេក

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 12 កក្កដា 2025
ឈ្មួញកាយដីលក់បានទាំងប្រឈមនឹងការបាក់ស្រុតដីពលរដ្ឋ ជាប់ពាក់ព័ន្ធអ្នកបានកន្ទេលធំបន្លំដេក

គប់គិតគ្នាឱ្យឈ្មួញកាយដីលក់ជាប់នឹងរណ្ដៅដ៏ជ្រៅមួយកន្លែងកំពុងបង្កហានីភ័យដល់អ្នកភូមិ និងសត្វចិញ្ចឹម ពិសេសអ្នកមានដីនៅជាប់នឹងការដ្ឋាននោះដេកមិនលក់បក់មិនល្ហើយព្រោះតែខ្លាចបាក់ស្រុតដីរបស់ខ្លួនចូលរណ្ដៅ ស្ថិតនៅភូមិបឹងគ្រើល សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ឈ្មួញកាយដីលក់បានទាំងប្រឈមនឹងការបាក់ស្រុតដីពលរដ្ឋ ជាប់ពាក់ព័ន្ធអ្នកបានកន្ទេលធំបន្លំដេក

ទីតាំងរណ្ដៅដ៏ជ្រៅមួយនេះដើមឡើយឈ្មួញជីកកកាយក្រោមហេតុផលជាទីតាំងរបស់សាលារាជធានីភ្នំពេញ បានទិញដីទំហំជិត ២២ហិកតាពីឈ្មួញអ្នកជីកអាចម៌ដីលក់សម្រាប់ស្តុកនិងកែឆ្នៃសំរាម។ ហើយឈ្មួញបន្តទិញដីពង្រីកថែមជាប់នឹងគម្រោងនោះ និងជីកអាចម៌ដីលក់ជាបន្តបន្ទាប់ឡើងដល់ទំហំជិត ៣០ហិកតា លើសផែនការ។ ក្រោយមកឈ្មួញចាស់ត្រូវបានអាជ្ញាខណ្ឌបញ្ឈប់អាជីវកម្ម ដោយឱ្យឈ្មួញមួយក្រុមផ្សេងទៀតមកជីកកកាយដីលក់រយៈពេលរាប់ខែ តែបន្ទាប់ពីឃើញមន្ត្រីក្រសួងរ៉ែចុះមក ពួកគេក៏បញ្ឈប់សកម្មភាពបានមួយរយៈខ្លី បច្ចុប្បន្នកំពុងកាយដីយកទៅលក់បន្តទៀតបានយ៉ាងរលូន។

ឈ្មួញកាយដីលក់បានទាំងប្រឈមនឹងការបាក់ស្រុតដីពលរដ្ឋ ជាប់ពាក់ព័ន្ធអ្នកបានកន្ទេលធំបន្លំដេក

ទាក់ទងសកម្មភាពនេះលោក ឃឹម ស៊ុនសូដា  អភិបាលខណ្ឌកំបូល មិនទាន់មានការបញ្ជាក់ទេ បន្ទាប់ពីក្រុមការងារ 1Post ផ្ញើសារសំណួរទៅកាន់តេឡេក្រាមរបស់លោកតាំងពីថ្ងៃទី១០ កក្កដា ឆ្នាំ២០២៥ រហូតមកដល់វេលាចេញផ្សាយនេះ។

ប៉ុន្តែកាលពីប៉ុន្មានខែមុនលោកធ្លាប់បានប្រាប់ ឱ្យដឹងថា លោកពុំមានសិទ្ធិសម្រេចឱ្យអ្នកណាកាយទេ រណ្ដៅដីខាងលើគឺរបស់សាលាក្រុង។ ការដែលជីកនោះក៏មិនពង្រីកឱ្យធំជាងនេះបន្តទៀតដែរ គ្រាន់តែកាយឱ្យស្ថានភាពដីទៅជាជម្រាលការពារបាក់ដីថែមទៀត។ ហើយអាចម៌ដីសល់ត្រូវបានយកទៅលក់ដើម្បីយកប្រាក់មកធ្វើការងារនេះ។ សម្លេង

ឈ្មួញកាយដីលក់បានទាំងប្រឈមនឹងការបាក់ស្រុតដីពលរដ្ឋ ជាប់ពាក់ព័ន្ធអ្នកបានកន្ទេលធំបន្លំដេក

ទោះយ៉ាងនេះក្ដីបើតាមរូបភាពដែលបានបង្ហាញ គឺជាការជីកពង្រីករណ្ដៅឱ្យកាន់តែធំរបៀបធ្វើអាជីវកម្មរកប្រាក់កម្រៃ។ ពេលជំនាញរ៉ែចុះទៅពិនិត្យរើគ្រឿងចក្រចេញមួយរយៈ ឥលូវចូលមកធ្វើសកម្មភាពវិញបានជាង ២សប្ដាហ៍មកហើយ។ចំណែកលោក ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ករណីដូចនេះសូមរាយការណ៍ ឬ សាកសួរទៅកាន់លេខ 095 727 727។

ឈ្មួញកាយដីលក់បានទាំងប្រឈមនឹងការបាក់ស្រុតដីពលរដ្ឋ ជាប់ពាក់ព័ន្ធអ្នកបានកន្ទេលធំបន្លំដេក

សូមរម្លឹកថា រណ្ដៅដីនៅទៅទីតាំងខាងលើកន្លងទៅ រដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យផ្អាកសកម្មភាពជាងមួយឆ្នាំហើយ តែអស់ពីឈ្មួញមួយ ក៏លេចចេញឈ្មួញមួយទៀតមកជីកយកអាចម៌ដីទៅលក់បានជាបន្តបន្ទាប់ គ្រាដែលការជីកនោះពុំបានធ្វើឡើងតាមបទដ្ឋានបច្ចេកទេស ឱ្យបានត្រឹមត្រូវទៅលើការធ្វើជើងទេ ការរក្សាគន្លាតព្រំដី មិនសង់របងបិទ នៅកៀកភូមិ ដែលប្រឈមទៅនឹងសុវត្ថិភាពសត្វចិញ្ចឹម និងការរស់នៅរបស់ប្រជាពលរដ្ឋ៕ ដោយ៖ សាខន