បង្ក្រាបល្បែងតាមណេតមួយកន្លែង ខណៈសល់ជាច្រើនទៀតបើកលេងយ៉ាងរលូននៅខណ្ឌពោធិ៍សែនជ័យ

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 4 ធ្នូ 2021
បង្ក្រាបល្បែងតាមណេតមួយកន្លែង ខណៈសល់ជាច្រើនទៀតបើកលេងយ៉ាងរលូននៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ល្បែងស៉ីសងតាមអិនធើណេត ឬហ្គេមអនឡាញដែលប្រើរូបភាពបើកលេង តាមរយះផ្ទះបំរើសេវាអិនធើណេតនិងលក់កុំព្យួទ័រ ឬក៏ផ្ទះមិនបិទយេហោសោះក៏មាន បានបើកលេងជាច្រើនកន្លែងនៅរាជធានីភ្នំពេញ បន្ទាប់ពីគេប្រែរូបភាពពីហាងអិនធើណេត២៤ ព្រោះតែពីមុនល្បីសម្បើមពេករឿងបង្កប់ល្បែងស៉ីសង។

ជាក់ស្ដែងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ បានបង្ក្រាបផ្ទះលួចបើកល្បែងស៉ីសងហ្គេមអនឡាញនិងល្បែងតាមអិនធើណេត ដោយជ្រកក្រោមស្លាកផ្ទះបើកលក់កុំព្យួទ័រនិងអិនធើណេតមួយកន្លែង យេហោ វីអេ2888 ស្ថិតនៅតាមបណ្ដោយផ្លូវអង្គតាមិញ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងនោះអាជ្ញាធរដកហូតបានកុំព្យួទ័រ ១១គ្រឿង ស្លាកយេហោ បុងចាក់បាល់  និងវត្ថុតាងបំរើដល់ការលេងមួយចំនួនយកទៅសាលាខណ្ឌពោធិ៍សែនជ័យ ហើយតម្រូវឱ្យម្ចាស់ផ្ទះនិងបុគ្គលិកទៅធ្វើកិច្ចសន្យាអប់រំឱ្យបញ្ឈប់សកម្មភាព។

បង្ក្រាបល្បែងតាមណេតមួយកន្លែង ខណៈសល់ជាច្រើនទៀតបើកលេងយ៉ាងរលូននៅខណ្ឌពោធិ៍សែនជ័យ

ក្រៅពីផ្ទះល្បែងដែលសមត្ថកិច្ចបង្ក្រាបខាងលើ ពលរដ្ឋរាយការមកថា មានទីតាំងល្បែងស៉ីសងក្រោមរូបភាពផ្សេងទៀតដែលបើកលេងមិនទាន់ឃើញបង្ក្រាបដូចជា ឆ្នោតវៀតណាម និងឡូតូឆ្នៃ កំពុងរីកដូចផ្សិត។

ជាក់ស្ដែងទីតាំងឆ្នោតវៀតណាមនៅក្នុងតូប១ ជាប់របងយាន្តដ្ឋានបោកពូក និងប៉ូលារថយន្ត យេហោពេញចិត្ត២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៦ ហើយក៏មានផ្ទះមួយចំនួននិងទីតាំងតារាងបាល់មួយកន្លែងនៅក្បែរៗគ្នានោះបានបើកលេងល្បែងឡូតូល្មើសច្បាប់និងបៀ ស្ថិតនៅក្នុងសង្កាត់កកាប មានចម្ងាយជាង ៣០០ម៉ែត្រពីសាលាខណ្ឌពោធិ៍សែនជ័យ បើកលេងយូរឆ្នាំមកហើយ។

ទាក់ទងទីតាំងបើកល្បែងខាងលើនេះលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នាពេលកន្លងទៅបានឆ្លើយថា ទទួលបាន បន្ទាប់ពីក្រុមការងារយើងបានជម្រាបជូនពីសកម្មភាពបើកលេងល្បែងទាំងនេះ តែមិនឃើញបង្ក្រាបនៅឡើយ៕ SP

បង្ក្រាបល្បែងតាមណេតមួយកន្លែង ខណៈសល់ជាច្រើនទៀតបើកលេងយ៉ាងរលូននៅខណ្ឌពោធិ៍សែនជ័យ បង្ក្រាបល្បែងតាមណេតមួយកន្លែង ខណៈសល់ជាច្រើនទៀតបើកលេងយ៉ាងរលូននៅខណ្ឌពោធិ៍សែនជ័យ បង្ក្រាបល្បែងតាមណេតមួយកន្លែង ខណៈសល់ជាច្រើនទៀតបើកលេងយ៉ាងរលូននៅខណ្ឌពោធិ៍សែនជ័យ