សាលាដំបូងខេត្តកំពតព្រមានចាត់វិធានលើស្រ្តីម្នាក់ដែលប្តឹងចៅក្រមទៅក្រសួងយុត្តិធម៌ បើនៅតែបន្តផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់..

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 14 ធ្នូ 2021
សាលាដំបូងខេត្តកំពតព្រមានចាត់វិធានលើស្រ្តីម្នាក់ដែលប្តឹងចៅក្រមទៅក្រសួងយុត្តិធម៌ បើនៅតែបន្តផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់..

កំពត៖ សាលាដំបូងខេត្តកំពតព្រមានចាត់វិធានការផ្លូវច្បាប់លើលោកស្រី ប៉ុល លក្ខិណា ដែលបានប្ដឹងចោក្រមសាលាដំបូងខេត្តកំពតលោក អាំង សុភា ក្រោយលោកស្រីបានត្រូវបានសារព័ត៌មានចុះផ្សាយជាបន្តបន្ទាប់ពាក់ព័ន្ធនឹងរឿងលោកស្រីទាមទាររកយុត្តិធម៌ ដែលលោកស្រីបានលើកឡើងថា លោក អាំង សុភា បានអះអាងជំនួសជនត្រូវចោទ ដោះលែងជនត្រូវចោទឱ្យនៅក្រៅឃុំ ខណៈជនត្រូវចោទនេះបានគេចវេះមិនចូលឆ្លើយនៅតុលាការចំនួន០៤លើក និងមានដីកាបង្គាប់ឱ្យនាំខ្លួន ទើបសមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទមកតុលាការ និងជាពិសេសលោកចៅក្រម អាំង សុភា មានចេតនាបន្លំបំបាត់សាក្សីម្នាក់ ដែលនាំឱ្យប៉ះពាល់ និងខូចផលប្រយោជន៍របស់គាត់យ៉ាងខ្លាំង។

សាលាដំបូងខេត្តកំពតព្រមានចាត់វិធានលើស្រ្តីម្នាក់ដែលប្តឹងចៅក្រមទៅក្រសួងយុត្តិធម៌ បើនៅតែបន្តផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់..

ទើបលោកស្រី ប៉ុល លក្ខិណា អាយុ២៩ឆ្នាំ រស់ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីពេលថ្មីៗនេះ បានបដាក់ពាក្យបណ្ដឹងទៅក្រសួងយុត្តិធម៌ ប្ដឹងលោក អាំង សុភា ចៅក្រមសាលាដំបូងខេត្តកំពត ទៅក្រសួងយុត្តិធម៌ជាលើកទីពីរ។

ក្រោយពីសារព័ត៌មានជាច្រើនបានចុះផ្សាយពីករណីនេះ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១សាលាដំបូងខេត្តកំពតបានចេញសេចក្ដីថ្លែងការណ៍ បញ្ជាក់រៀបរាប់ចំនួន៣ចំណុច ពីដំណើរដើមទងនៃសាច់រឿង ក្នុងនោះបានសង្គត់ធ្ងន់ថា ដោយសារតែពាក្យស្នើសុំបញ្ជូលសាក្សីនិងកោះហៅសាក្សី ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ របស់ឈ្មោះ ប៉ុល លក្ខិណា ដាក់ចូលមកចៅក្រមស៊ើបសួរ ក្រោយបញ្ជប់ការស៊ើបសួរ តំណាងអយ្យការក៏បានយល់ឃើញដូចនិងចៅក្រមស៊ើបសួរដែរយោងតាម៣ចំណុចខាងលើ។ អាចមើលលម្អិតក្នុងសេចក្ដីប្រកាសខាងក្រោម៖

សាលាដំបូងខេត្តកំពតព្រមានចាត់វិធានលើស្រ្តីម្នាក់ដែលប្តឹងចៅក្រមទៅក្រសួងយុត្តិធម៌ បើនៅតែបន្តផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់..

ជាងនេះទៅទៀតសាលាដំបូងខេត្តកំពតព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះលោកស្រី ប៉ុល លក្ខិណា ដោយបញ្ចាក់ថា ប្រសិនបើបុគ្គលរូបនេះ មិនបញ្ឍប់ធ្វើការផ្សព្វផ្សាយ តាមគេទំព័រសារព័ត៌មាន និងបណ្ដាញសង្គមហ្វេសបុកផ្សេងៗទៀតនោះទេ សាលាដំបូង និងមានវិធាការតាមផ្លូវច្បាប់។

សាលាដំបូងខេត្តកំពតព្រមានចាត់វិធានលើស្រ្តីម្នាក់ដែលប្តឹងចៅក្រមទៅក្រសួងយុត្តិធម៌ បើនៅតែបន្តផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់..

សូមរំលឹកថា ការប្ដឹងចៅក្រមលោក អាំង សុភា រូបនេះបានធ្វើឡើងម្ដងរួចហើយកាលពីថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១ ករណីការអះអាងជំនួសជនត្រូវចោទ និងដោះលែងជនឈ្មោះ ម៉ន សុខមានដែលបានឆបោកដោយក្លែងឋានៈជាវិស្វករសំណង់ បោកយកប្រាក់ថ្លៃម៉ៅការ សាងសង់ផ្ទះនូវប្រាក់ចំនួន៩៧,៩៥៩(ប្រាំបួនម៉ឺនប្រាំពីរពាន់ប្រាំបួនរយហាសិបប្រាំបួន)ដុល្លារអាមេរិក ដែលស្ត្រីដើមបណ្ដឹងថា ក្រសួងយុត្តិធម៌មិនទាន់មានចំណាត់ការណ៍អ្វីនៅឡើយ៕

សាលាដំបូងខេត្តកំពតព្រមានចាត់វិធានលើស្រ្តីម្នាក់ដែលប្តឹងចៅក្រមទៅក្រសួងយុត្តិធម៌ បើនៅតែបន្តផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់.. សាលាដំបូងខេត្តកំពតព្រមានចាត់វិធានលើស្រ្តីម្នាក់ដែលប្តឹងចៅក្រមទៅក្រសួងយុត្តិធម៌ បើនៅតែបន្តផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់..