រថយន្ត Mercedes ដែលក្លែងបំពាក់អត្តសញ្ញាណនគរបាល full មួយឈុតនោះ ជារបស់មន្ត្រីនគរបាលស្ទើរខ្ពស់មួយរូប

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 10 ធ្នូ 2021
រថយន្ត Mercedes ដែលក្លែងបំពាក់អត្តសញ្ញាណនគរបាល full មួយឈុតនោះ ជារបស់មន្ត្រីនគរបាលស្ទើរខ្ពស់មួយរូប

ភ្នំពេញ៖ រថយន្តទំនើបពាក់ស្លាកលេខ ន.ប ក្លែងបំពាក់សារ៉ែនដែលចតនៅមុខអគារអូឡាំព្យា ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០១ វិច្ឆិកា ២០២១ ត្រូវបានគេសង្ស័យជារបស់លោក រចនា មានតួរនាទីជាអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោកនៃក្រសួងមហាផ្ទៃ និងជាអនិកជនខ្មែរ-អាមេរិក។

តាមប្រភពព័ត៌មានដែល 1Post ទទួលបានស្លាកលេខ ន.ប 2-1449 ដែលបំពាក់លើរថយន្ត Mercedes សេរីឆ្នាំ២០០៤ ពណ៌ខ្មៅនោះតាមពិតសម្រាប់បំពាក់លើរថយន្ត Camary ពណ៌សរតែត្រូវបានលោក រចនា យកមកបំពាក់រថយន្តរបស់ខ្លួន ដែលគេសង្ស័យថា ជាករណីក្លែងឯកសារសាធារណៈ។

រថយន្ត Mercedes ដែលក្លែងបំពាក់អត្តសញ្ញាណនគរបាល full មួយឈុតនោះ ជារបស់មន្ត្រីនគរបាលស្ទើរខ្ពស់មួយរូប

ទាក់ទងនឹងដំណើររឿងនេះលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ធ្នូ ២០២១ បានឱ្យ 1Post ដឹងថា "សូមសួរនៅនាយកដ្ឋានសាមុី​ ព្រោះបានប្រគល់ឱ្យនាយកដ្ឋានគាត់ហើយ"​។

ដោយឡែកនៅព្រឹកថ្ងៃដដែល 1Post មិនទាន់អាចសុំការបញ្ជាក់ពីនាយកដ្ឋាននគរបាលការពារព្រំដែនគោកនៃក្រសួងមហាផ្ទៃ និងលោក រចនា បាននៅឡើយ។

រថយន្ត Mercedes ដែលក្លែងបំពាក់អត្តសញ្ញាណនគរបាល full មួយឈុតនោះ ជារបស់មន្ត្រីនគរបាលស្ទើរខ្ពស់មួយរូប

សូមរំលឹកថា រថយន្ត Mercedes ដែលក្លែងបំពាក់អត្តសញ្ញាណនគរបាល full មួយឈុតនេះ ត្រូវបានគេប្រទះឃើញចត នៅមុខអាគារអូឡាំព្យា ក្នុងខណ្ឌ៧មករា នាព្រឹកថ្ងៃទី០១ វិច្ឆិកា ២០២១។ បន្ទាប់មកនៅថ្ងៃដដែលនោះលោក នេត សាវឿន បានប្រាប់សារព័ត៌មានក្នុងស្រុកថា "ក្រោយពីទទួលបានព័ត៌មាន ខ្ញុំបានបញ្ជាឱ្យសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់វិធានការតាមផ្លូវច្បាប់"។ ប៉ុន្តែរហូតមកដល់ពេលនេះដំណើរនីតិវិធីហាក់ស្ងាត់៕ SP

រថយន្ត Mercedes ដែលក្លែងបំពាក់អត្តសញ្ញាណនគរបាល full មួយឈុតនោះ ជារបស់មន្ត្រីនគរបាលស្ទើរខ្ពស់មួយរូប រថយន្ត Mercedes ដែលក្លែងបំពាក់អត្តសញ្ញាណនគរបាល full មួយឈុតនោះ ជារបស់មន្ត្រីនគរបាលស្ទើរខ្ពស់មួយរូប