តម្លៃដឹកជញ្ជូនទំនិញតាមកប៉ាល់ទៅកាន់ទីផ្សារអឺរ៉ុបឡើងថ្លៃ ១៥ដង បានក្លាយជាឧបសគ្គធំសម្រាប់ការនាំចេញ

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 3 ធ្នូ 2021
តម្លៃដឹកជញ្ជូនទំនិញតាមកប៉ាល់ទៅកាន់ទីផ្សារអឺរ៉ុបឡើងថ្លៃ ១៥ដង បានក្លាយជាឧបសគ្គធំសម្រាប់ការនាំចេញ

ភ្នំពេញ៖ ក្រោយពីជួបពិភ្សាការងារជាមួយតំណាងក្រុមហ៊ុននាំចេញម្រេចមួយទៅកាន់ទីផ្សារអឺរ៉ុបកាលពីថ្ងៃ៣០ វិច្ឆិកា ២០២១ រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន បានបញ្ជាក់ពីការកើនឡើងតម្លៃដឹកជញ្ជូនតាមកប៉ាល់ដើម្បីនាំចេញម្រេចពីកម្ពុជាទៅទីផ្សារអឺរ៉ុបរហូតដល់ ១៥ដងមុនការរីករាលដាលមេរោគកូវីដ-១៩។

ការកើនឡើងតម្លៃដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអន្តរជាតិពិសេសអឺរ៉ុបកំពុងក្លាយជាឧបសគ្គធំសម្រាប់ផែនការនាំចេញផលិតផលកម្ពុជាក្នុងឆ្នាំ២០២១។ ការឡើងថ្លៃដឹកជញ្ជូនបានធ្វើឱ្យប៉ះពាល់ដល់ភាពប្រកួតប្រជែងព្រោះតម្លៃផលិតឡើងខ្ពស់។

សូមបញ្ជាក់ថា តាមទិន្នន័យរបស់ក្រសួងកសិកម្ម ការនាំចេញម្រេចរបស់កម្ពុជាទៅកាន់២២ប្រទេសលើសកលលោកក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ មានចំនួន ២៧ ៧៣០,០៧តោន ដែលចំនួននេះកើនឡើងចំនួន ៤៥៦,៥៣%៕ SP

តម្លៃដឹកជញ្ជូនទំនិញតាមកប៉ាល់ទៅកាន់ទីផ្សារអឺរ៉ុបឡើងថ្លៃ ១៥ដង បានក្លាយជាឧបសគ្គធំសម្រាប់ការនាំចេញ តម្លៃដឹកជញ្ជូនទំនិញតាមកប៉ាល់ទៅកាន់ទីផ្សារអឺរ៉ុបឡើងថ្លៃ ១៥ដង បានក្លាយជាឧបសគ្គធំសម្រាប់ការនាំចេញ តម្លៃដឹកជញ្ជូនទំនិញតាមកប៉ាល់ទៅកាន់ទីផ្សារអឺរ៉ុបឡើងថ្លៃ ១៥ដង បានក្លាយជាឧបសគ្គធំសម្រាប់ការនាំចេញ