ខេត្តបន្ទាយមានជ័យ៖ ល្បែងឡូតូឆ្នៃល្មើសច្បាប់កំណត់ជ្រកក្រោមស្លាកអាជ្ញាបណ្ណឆ្នោតខ្មែរកំពុងបើកលេងគក្រឹកគ្រេងយ៉ាងសេរីនៅក្រុងប៉ោយប៉ែត្រ កំពុងធ្វើស៉ីពលរដ្ឋមិនមានការបង្ក្រាប។
ជាក់ស្ដែងល្បែងនេះកំពុងបើកលេងនៅជួលមួយកន្លែងជាប់ហាងគុវទាវមួយយីហោ ចន្ចរះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សង្ស័យជាទីតាំងរបស់លោក នឹម វុត្ថា អនុប្រធានច្រកទ្វារអន្តោប្រវេសន៍ព្រំដែនអន្តរជាតិប៉ោយប៉ែត។
ទាក់ទងនឹងការបើកល្បែងនេះ លោក នឹម វុត្ថា នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឱ្យក្រុមការងារយើងដឹងយ៉ាងខ្លីថា បើចង់ដឹងក្រុមហ៊ុនណាខាងក្រុមហ៊ុនគេនឹងទាក់ទងមកលោកហើយ។
ល្បែងស៉ីសងខាងលើត្រូវបានសង្ស័យថា យកអាជ្ញាបណ្ណឆ្នោតខ្មែរមកបំភ័ន្ត តែយកលំនាំតាមល្បែង Keno online ដោយអាចចាក់បានគ្រប់ម៉ោង តាមលេខតូចធំ ក្រាស់ស្ដើង ឬរូបសត្វទាំង១២ ចេញលទ្ធផល៤នាទីស៉ីសងម្ដង ដែលគេបានសេតអាប់វេបសាយ ធ្វើស៉ីក្នុងម៉ាស៉ីនរួចហើយ មិនខុសអីពីល្បែងស្លុតម៉ាស៉ីន ឬក៏អនឡាញ ផ្ទុយពីច្បាប់អនុញាតិអាជីវកម្មឆ្នោតឡូតូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានកំណត់ចេញប្រចាំថ្ងៃយ៉ាងច្រើន៥ដង ក្នុង១ថ្ងៃដោយមានការបង្វិលក្រឡុកលេខជាក់ស្ដែងផ្សាយផ្ទាល់តាមផេកឬទូរទស្សន៍ មុននឹងបានចេញលទ្ធផលស៉ីសង។
ចំណែកអធិការប៉ោយប៉ែត លោក សៅ សារឿន មិនទាន់មានការបញ្ជាក់ទេ នៅប្រលប់ថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២១ បន្ទាប់ពីក្រុមការងារយើងផ្ញើសារសំណួរចូលតេឡេក្រាមរបស់លោក។
សូមបញ្ជាក់ថា នាពេលកន្លងទៅអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានបញ្ជាឱ្យនគរបាលក្នុងដែនសមត្ថិច្ចរបស់ខ្លួនទាំងអស់ ត្រូវចាត់វិធានការលើល្បែងឆ្នៃថ្មីប្រភេទនេះហើយក៏មានការបង្ក្រាបជាបន្តបន្ទាប់មួយរយៈមុន តែក្រោយមកបែជាឃើញកាន់តែរីកដូចផ្សិតកំពុងបង្វក់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសអ្នកមានចំណូលកម្រិតទាប ព្រោះតែទីតាំងលេងគឺបែបសមញ្ញៗ ខ្លះមាននៅលើចញ្ចើមផ្លូវ ទាមកាហ្វេ និងតារាងបាល់ជាដើម៕SP