
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បុរស់ម្នាក់ឈ្មោះ យឹង វណ្ណដា ដែលបានធ្វើសកម្មភាពជេរប្រមាថមេីលងាយ និងដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីការឱ្យឃុំខ្លួន និងបញ្ជូនទៅពន្ធនាគារព្រៃស។
សូមរំលឹកថា អ្នកក្លាសម្ដីដែលបញ្ចេញកាយវិការយ៉ាងរឹងមាំដាក់សមត្ថកិច្ចបែបនេះ បន្ទាប់ពីជិះម៉ូតូបញ្ច្រាស់ទិសហើយព្យាយាមបើកគេច តែត្រូវនគរបាលស្រែកថា “ចោរៗ” និងស្ទាក់ឃាត់ម៉ូតូបាន ទើបផ្ទុះកំហឹងជេរប្រមាថ និងរកវាយនគរបាលនៅគ្រានោះ៕

