ឧទ្ធម្ភាគចក្រ Mi-8 បន្ទាប់ពីបាត់ការទំនាក់ទំនងក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ី បានរកឃើញសាកសពមនុស្សចំនួន២២នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរ។
ឧទ្ធម្ភាគចក្រ Mi-8 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Vityaz-Aero ផ្ទុកមនុស្សចំនួន២២នាក់ដោយក្នុងមានអ្នកដំណើរ១៩នាក់ និងអាកាសយានិក៣នាក់។ វាកំពុងហោះហើរពីតំបន់ភ្នំភ្លើង Vachkazhets ទៅកាន់ភូមិ Nikolaevka ស្រុក Yelizovsky ខេត្ត Kamchatka នៃចុងបូព៌ាប្រទេសរុស្ស៊ី នៅពេលឧប្បត្តិហេតុកើតឡើង។
Mi-8 បង្កើតឡើងដោយសហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយជាឧទ្ធម្ភាគចក្រដែលផលិតបានច្រើនជាងគេបំផុតក្នុងពិភពលោក ពោលគឺមានការផលិតជាង ១៧ ០០០គ្រឿង។ យន្តហោះនេះមានសមត្ថភាពអាចប្រើប្រាស់បានទាំងស៊ីវិលនិងយោធា៕