បើតាមរបាយការណ៍ដែលចេញផ្សាយគេហទំព័រ Statista កាលពីសប្តាហ៍កន្លងទៅបានឱ្យដឹង កម្ពុជាឈរចំណាត់ថ្នាក់លេខ៣ នៅតំបន់អាស៊ីអាគ្នេយ៍មានប្រជាជនផឹកស្រាច្រើនបំផុតក្នុងឆ្នាំ២០២៣។
ក្នុងរបាយការណ៍នោះ, នៅឆ្នាំ២០២៣ ប្រជាជនកម្ពុជា០១នាក់ ផឹកស្រាជាមធ្យមអស់ ៩.៣៨លីត្រ។ ចំពោះចំណាត់ថ្នាក់លេខ១វិញ គឺបានទៅលើប្រទេសឡាវ ដែលជាមធ្យមប្រជាជន០១នាក់ផឹកស្រាអស់ ១១.៧១លីត្រ រីឯលេខ២គឺប្រទេសវៀតណាម ជាមធ្យមប្រជាជន០១នាក់ផឹកស្រាអស់ ៩.៧២លីត្រ។ន លេខ៤គឺបានទៅលើប្រជាជនថៃ ជាមធ្យម ០១នាក់ផឹកអស់ ៧.៧៩លីត្រ, លេខ៥ ហ្វីលីពីន (៦.២៦លីត្រ), លេខ៦ មីយ៉ាន់ម៉ា (២.៤លីត្រ), លេខ៧ សិង្ហបុរី (១.៨២លីត្រ) និងលេខ៨ ម៉ាឡេស៊ី (០.៨១លីត្រ)។
ដោយឡែក ប្រទេសដែលមានប្រជាជន ផឹកស្រាតិចបំផុតគឺ ឥណ្ឌូណេស៊ី ដែលជាមធ្យមមានត្រឹម ០.១១លីត្រក្នុងមួយនាក់ប៉ុណ្ណោះ បន្ទាប់មកគឺ ទីម័រ (០.៣៩លីត្រ) និងព្រុយណេ (០.៤៣លីត្រ)៕