សមត្ថកិច្ចចម្រុះខេត្តកំពង់ស្ពឺ បានឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងឈ្មោះ បុប្ផាថ្មី ស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំគង ស្រុកសំ រោងទង ខេត្តកំពង់ស្ពឺ បន្ទាប់ពីសង្ស័យបង្កប់បម្រើសេវាកម្មផ្លូវភេទ និងរំដោះនារីរងគ្រោះមិនទាន់គ្រប់អាយុមួយចំនួនកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។
តាមរបាយការណ៍របស់ស្នងការខេត្តកំពង់ស្ពឺ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានរកឃើញតម្រុយមួយចំនួនដែលសង្ស័យថា ទីតាំងនេះលួចអនុញ្ញាតអោយផ្ដល់សេ វារួមភេទដល់ភ្ញៀវ និងបានឃាត់ខ្លួនមនុស្សចំនួន៥នាក់ដែលពាក់ព័ន្ធយកមកសួរនាំដើម្បីរកឱ្យអ្នកទទួលខុសត្រូវ និងកសាងសំណុំរឿងតាមនីតិវិធី៕