កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន នឹងចូលជាធរមាននៅថ្ងៃទី១ មករា ២០២២

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 23 វិច្ឆិកា 2021
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន នឹងចូលជាធរមាននៅថ្ងៃទី១ មករា ២០២២

ភ្នំពេញ៖ ពាណិជ្ជកម្មសេរីកម្ពុជាចិននឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខ ដែលកិច្ចព្រមព្រៀងខាងលើនេះបានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ 

តាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ សមាមាត្រលើកលែងពន្ធលើទំនិញពាណិជ្ជកម្មនៃភាគីទាំងពីរមានចំនួនជាង៩០%។ ការសន្យាបើកទីផ្សារសេវាកម្មនិងពាណិជ្ជកម្មបានបង្ហាញពីកម្រិតខ្ពស់បំផុតដែលផ្តល់ជូនទៅកាន់ដៃគូពាណិជ្ជកម្មសេរី។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងបង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ពាណិជ្ជកម្មអេឡិចត្រូនិច និងសេដ្ឋកិច្ចបច្ចេកវិទ្យាជ្ជា៕

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន នឹងចូលជាធរមាននៅថ្ងៃទី១ មករា ២០២២