ថ្នាក់ដឹកនាំរបស់សហព័ន្ធឧស្សាហកម្មថៃ (FTI) បានកំពុងអំពាវនាវឱ្យរាជរដ្ឋាភិបាលដំឡើងពន្ធបន្ថែមទៀតដើម្បីប្រឆាំងទៅនឹងការហូរចូលនៃទំនិញថោកៗពីប្រទេសចិនដែលកំពុងធ្វើឱ្យខូតដល់វិស័យផលិតកម្ម នៅក្នុងស្រុក។
នៅក្នុងនោះឧស្សាហកម្មក្នុងស្រុកជាង ២០ ត្រូវបានរងផលប៉ះពាល់ដោយការហូរចូលនៃផលិតផលដែលមានតម្លៃទាបរបស់ចិន ហើយស្ថានភាពនេះ ត្រូវបានគេរំពឹងថានឹងកាន់តែអាក្រក់ទៅៗ ជាមួយនឹងការមកដល់របស់ហាងលក់ទំនិញតាមអនឡាញ Temu ។
លោក Kriengkrai Thiennukul ប្រធាន FTI ក៏បានលើកឡើងថា រោងចក្រក្នុងស្រុកមួយចំនួន ក្នុងចំណោម ៦៦៧ ត្រូវបានបិទទ្វារក្នុងឆមាសទី១ ដែលនេះគឺជាការកើនឡើងដល់ទៅ ៨៦% ធៀបទៅនឹងឆ្នាំមុន។
ទន្ទឹមនឹងនេះ លោក Payong Srivanich ប្រធានសមាគមធនាគារថៃ បាននិយាយផងដែរថា ៖”ប្រសិនបើរដ្ឋាភិបាលមិនមានវិធានការថ្មីក្នុងការការពារប្រទេសថៃឲ្យកាន់តែប្រសើរឡើង ពីផលិតផលថោកៗរបស់ចិនទេនោះ ក្រុមហ៊ុនក្នុងស្រុកជាច្រើនទៀត ទំនងជានឹងត្រូវបិទទ្វារជាមិនខាន”៕