
កូនពស់ពស់ថ្លាន់មួយក្បាល បង្កការភ្ញាក់ផ្អើលនៅវិមានរដ្ឋាភិបាល នាំឱ្យមន្ត្រីជំនាញស្វែងរកមេរបស់វា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃ។

មន្ត្រីម្នាក់បាននិយាយថា ខណៈរដ្ឋមន្ត្រីកំពុងចេញដំណើរបានប្រទះឃើញកូនពស់ថ្លាន់មួយក្បាលនៅក្នុងបន្ទប់សារព័ត៌មានបានបង្កឱ្យមានការពិភាក្សាគ្នាក្នុងចំណោមអ្នកសារព័ត៌មាននិងអ្នកមើល។

កូនពស់ថ្លាន់នេះ ត្រូវបានគេប្រទះឃើញដេកស្ងៀមនៅកន្លែងធ្វើការរបស់អ្នកកាសែត ដែលជាកន្លែងមួយកើតរឿងបែបនេះពិតជានឹកស្មានមិនដល់៕