យោងតាមលោក Anthony Guglielmi ប្រធានផ្នែកទំនាក់ទំនងសម្រាប់សេវាសម្ងាត់អាមេរិក បានឱ្យដឹងថា អ្នកចូលរួមក្នុងការជួបជុំម្នាក់បានស្លាប់ និងពីរនាក់បានរងរបួសធ្ងន់បន្ទាប់ពីការបាញ់ប្រហារនៅឯការជួបជុំរបស់អតីតប្រធានាធិបតី Donald Trump នៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីយប់ថ្ងៃសៅរ៍។
Guglielmi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកបាញ់ប្រហារនោះបានបាញ់ជាច្រើនគ្រាប់ពី "ទីតាំងខ្ពស់" នៅខាងក្រៅការប្រមូលផ្តុំ មុនពេលកងអង្គរក្ស"បង្ក្រាប" អ្នកបាញ់ប្រហារជាខ្មាន់កាំភ្លើងបណ្ដាលឱ្យស្លាប់។
អតីតប្រធានាធិបតីលោកដូណាល់ត្រាំ ត្រូវគ្រាប់កាំភ្លើងចំផ្នែកខាងលើនៃត្រចៀកខាងស្តាំបណ្ដាលឱ្យហូរឈាម។ ហើយសមត្ថកិច្ចបានជម្លៀសលោកត្រាំយកទៅកន្លែងសុវត្ថិភាព៕