កាសែត Wall Street Journal ចុះផ្សាយកាលពីពេលថ្មីៗថា សណ្ឋាគារដ៏ប្រណិតមួយ ដែលគ្រប់គ្រងដោយក្រុមហ៊ុនគ្រួសាររបស់លោក Donald Trump អតីតប្រធានាធិបតីអាមេរិក បានចុះកិច្ចព្រមព្រៀងលក់សិទ្ធិរួចរាល់ហើយ ក្នុងតម្លៃប្រមាណ ៣៧៥ លានដុល្លារ។
សណ្ឋាគារនោះមានឈ្មោះថា Trump International Hotel ស្ថិតនៅក្នុងរដ្ឋវ៉ាស៊ីនតោន នឹងត្រូវលក់កម្មសិទ្ធិទៅឲ្យក្រុមហ៊ុនវិនិយោគ CGI Merchant Group ដែលមានមូលដ្ឋាននៅទីក្រុងមៃអាមី ខណ:កិច្ចព្រៀមព្រៀងនេះ ត្រូវបានអ្នកជំនាញយល់ថានឹងបញ្ចប់ទៅក្នុងពេលឆាប់ៗខាងមុខ ។
នៅក្នុងនោះក្រុមហ៊ុន CGI មានបំណងដកឈ្មោះ Trump ចេញពីសណ្ឋាគារនេះ ហើយបានចុះកិច្ចព្រមព្រៀងរួចរាល់ជាមួយ Hilton Worldwide Holdings ដើម្បីផ្ទេរសិទ្ធិគ្រប់គ្រង និងប្តូរឈ្មោះថ្មី ដោយដាក់ Waldorf Astoria group របស់ Hilton វិញ៕