លោក សាក់ វណ្ណារិទ្ធិ ដែលល្បីខាងក្លែងបន្លំល្បែងដែលគេមានច្បាប់ ត្រូវបានតុលាការសម្រេចឃុំខ្លួន

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 27 មិថុនា 2024
លោក សាក់ វណ្ណារិទ្ធិ  ដែលល្បីខាងក្លែងបន្លំល្បែងដែលគេមានច្បាប់ ត្រូវបានតុលាការសម្រេចឃុំខ្លួន

បុរសម្នាក់ឈ្មោះ សាក់ វណ្ណារិទ្ធិ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញលោក ហុក ពៅ សម្រេចឃុំខ្លួននៅពន្ធធនាគារព្រៃស កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដែលពាក់ព័ន្ធករណីក្លែងបន្លំវឈ្មោះល្បែងរបស់ក្រុមហ៊ុន PHVCT A2888 Co .LTD ដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ស្របច្បាប់។

លោក សាក់ វណ្ណារិទ្ធិ  ដែលល្បីខាងក្លែងបន្លំល្បែងដែលគេមានច្បាប់ ត្រូវបានតុលាការសម្រេចឃុំខ្លួន

បើតាមដីការបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ សាក់ វណ្ណារិទ្ធិ វ័យ៣៧ឆ្នាំរូបនេះ បានប្រព្រឹត្តសកម្មភាពក្លែងបន្លំពាណិជ្ជសញ្ញាពាណិជ្ជនាមរបស់សហគ្រាសផ្សេងមួយទៀត កាលពីអំឡុងខែមេសា ឆ្នាំ២០២៤ ដែលជាបទល្មើសព្រហ្មទណ្ឌចែងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦៤ នៃច្បាប់ស្តីពីម៉ាកពាណិជ្ជកម្ម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។

លោក សាក់ វណ្ណារិទ្ធិ  ដែលល្បីខាងក្លែងបន្លំល្បែងដែលគេមានច្បាប់ ត្រូវបានតុលាការសម្រេចឃុំខ្លួន

ទាក់ទងករណីស្រដៀងគ្នានេះដែរឈ្មោះ សាក់ វណ្ណរិទ្ធិ នេះក៏គេសង្ស័យថា ជាប់ពាក់ព័ន្ធជាមួយក្រុមឆ្នោតក្រៅច្បាប់រហ័សនាម ៩០០០ ដែលបានបង្កើតវេបសាយមួយឈ្មោះ https://thinhnam.com/  កាលពីអំឡុងឆ្នាំ២០១៩  នាំឱ្យលេងច្រឡំថាជាឆ្នោតវៀតណាម ពិសេសអ្នកនិយមលេងលទ្ធផលចេញម៉ោង ០១កន្លះពេលថ្ងៃ ដែលគ្រានោះក្រុមហ៊ុនឆ្នោតជាតិរបស់វៀតណាម http://minhngoc.net.vn បានផ្អាកដំណើរការលេងនៅក្នុងកំឡុងពេលកូវិដ-១៩កំពុងផ្ទុះខ្លាំង។ ក្រោយមកក្រុមនេះបន្តក្ដោបក្ដាប់ជំនួញឆ្នោត(កន្ទុយលេខ) ដោយយកវេបសាយនេះវេបសាយនោះដែលគេបានបង្កើតឡើងធ្វើជាឧបករណ៍ចេញលទ្ធផលឆ្នោត។

លោក សាក់ វណ្ណារិទ្ធិ  ដែលល្បីខាងក្លែងបន្លំល្បែងដែលគេមានច្បាប់ ត្រូវបានតុលាការសម្រេចឃុំខ្លួន

ទោះជាយ៉ាងនេះក្ដីលោក សាក់ វណ្ណរិទ្ធិ កាលគ្រានោះតាមរយៈមេធាវីតំណាងអាណត្តិរបស់លោក បានធ្វើលិខិតបដិសេធថាខ្លួនពុំបានស្គាល់  ហើយពុំទាក់ទងនឹងល្បែងឆ្នោតទាំងនោះឡើយ ថែមទាំងទាមទារឱ្យអង្គភាព 1Post យើងលុបការផ្សាយចោល និងកែតម្រូវទៀតផង ផ្ទុយពីករណីត្រូវបានឃុំខ្លួននេះដែលសមត្ថកិច្ចកំពុងអនុវត្តន៍នីតិវិធីហើយ៕ រំចង់

លោក សាក់ វណ្ណារិទ្ធិ  ដែលល្បីខាងក្លែងបន្លំល្បែងដែលគេមានច្បាប់ ត្រូវបានតុលាការសម្រេចឃុំខ្លួន លោក សាក់ វណ្ណារិទ្ធិ  ដែលល្បីខាងក្លែងបន្លំល្បែងដែលគេមានច្បាប់ ត្រូវបានតុលាការសម្រេចឃុំខ្លួន លោក សាក់ វណ្ណារិទ្ធិ  ដែលល្បីខាងក្លែងបន្លំល្បែងដែលគេមានច្បាប់ ត្រូវបានតុលាការសម្រេចឃុំខ្លួន