ភាពលិចធ្លោពូំធ្លាប់មានក្រុមហ៊ុន Apple បានក្លាយជាម៉ាកយីហោ ដែលមានតម្លៃថ្លៃបំផុតលើលោក ពោលគឺមានតម្លៃលើសពី ១ទ្រីលានដុល្លារ ដែលមានម៉ាកយីហោអាចឈានដល់ចំណុចកំពូលមួយនេះ។ នេះបើយោងតាមរបាយការណ៍បង្ហាញដោយគេហទំព័រ Kantar។
ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Apple បានគ្រងម្កុដ ជាម៉ាកយីហោមានតម្លៃថ្លៃបំផុត ៣ឆ្នាំជាប់ៗគ្នា ហើយតាមពីក្រោយដោយម៉ាកយីហោ Google មានតម្លៃ ៧៥៣ពាន់លានដុល្លារ និង Microsoft មានតម្លៃ ៧១៣ពាន់លានដុល្លារ។
សូមបញ្ជាក់ថា ក្រៅពីក្លាយជាម៉ាកយីហោមានតម្លៃថ្លៃបំផុតលើលោក Apple ក៏ជាក្រុមហ៊ុនមានមូលធនទីផ្សារធំបំផុតទី២ ផងដែរ បន្ទាប់ពីក្រុមហ៊ុន Microsoft ពោលតម្លៃក្រុមហ៊ុន Apple ទាំងមូលគឺប្រមាណ ៣,១៨ទ្រីលានដុល្លារ៕