តើការយកសម្បត្តិសាធារណៈធ្វើអាជីវកម្មនៅច្រកប៉ោយប៉ែត ចំណេញប្រយោជន៍រួមអ្វីខ្លះ?

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 8 មិថុនា 2024
តើការយកសម្បត្តិសាធារណៈធ្វើអាជីវកម្មនៅច្រកប៉ោយប៉ែត ចំណេញប្រយោជន៍រួមអ្វីខ្លះ?

ដីរដ្ឋជាសម្បត្តិសាធារណៈនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានសង្ស័យថា គេយកធ្វើអាជីវកម្ម ដោយរៀបចំជាកន្លែងផ្ញើម៉ូតូ និងសាងសង់ជាកន្លែងលក់ដូរយកប្រាក់ដាក់ហោប៉ៅជាផលប្រយោជន៍បុគ្គលមួយក្រុមដែលមានតួនាទីស៊ីប្រាក់ខែរដ្ឋ។

តើការយកសម្បត្តិសាធារណៈធ្វើអាជីវកម្មនៅច្រកប៉ោយប៉ែត ចំណេញប្រយោជន៍រួមអ្វីខ្លះ?

ប្រភពដំណឹងបានឱ្យដឹងថា ដីដែលគេយកធ្វើជាកន្លែងផ្ញើម៉ូតូនោះ ដើមឡើយជាដីរបស់រដ្ឋសម្រាប់សាធារណៈជនធ្វើដំណើរឆ្លងកាត់ ឬ ចតយានយន្ត ក្រោយមកត្រូវបានគេសង់សំណង់បេតុងរឹងមាំ តែមិនដឹងជាយ៉ាងមេចក៏វាយកម្ទេចចោលវិញ ហើយក៏យកទីធ្លាដីនោះមកបើកអាជីវកម្មផ្ញើម៉ូតូ និងចំណែកដីខ្លះទៀតគេសង់ជាកន្លែងលក់ ស្រា បារី ចំណីចំណុក និងរបស់របរផ្សេងៗជាយូរឆ្នាំមកហើយដែលក្រុមអាជីវករចំណាយប្រាក់រាប់ម៉ឺនបាតក្នុង១ខែៗលើជំនួញនេះ។ ពោលគឺជាកន្លែងដើមទីនៃការលក់ដូរនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្នុងដីកម្ពុជា។

តើការយកសម្បត្តិសាធារណៈធ្វើអាជីវកម្មនៅច្រកប៉ោយប៉ែត ចំណេញប្រយោជន៍រួមអ្វីខ្លះ?

ទាក់ទងសកម្មនេះលោក អ៊ុក ស្រូយ អនុប្រធានប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទទួលបន្ទុកត្រួតពិនិត្យនៅចំណុចក្បាលស្ពាន ឬគេហៅដើមទីនៃច្រកទ្វារបានឱ្យ 1Post ដឹងថា តូបលក់ដូរទាំងនោះគឺរបស់គ្រួសារសាច់ញាតិប៉ូលិសអត់មានយកប្រាក់ពីពួកគាត់ទេ រីឯកន្លែងផ្ញើម៉ូតូជាង៨០សិបភាគរយហើយជាម៉ូតូរបស់សមត្ថកិច្ច និងក្រុមអាជីវករដែលជាខ្សែសាច់ញាតិប៉ូលិសជាដើម។ សម្លេង

តើការយកសម្បត្តិសាធារណៈធ្វើអាជីវកម្មនៅច្រកប៉ោយប៉ែត ចំណេញប្រយោជន៍រួមអ្វីខ្លះ?

ចំណែកលោក  វ៉ាន់ ដារ៉ាន់ ប្រធាគណៈកម្មការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត  មិនទាន់មានការបញ្ជាក់នៅឡើយ បន្ទាប់ពីឃើញសញ្ញាគ្រីសទទួលសារសំណួរដែលក្រុមការងារ 1Post បានផ្ញើទៅកាន់បណ្ដាញតេឡេក្រាមរបស់លោកកាលពីថ្ងៃទី០៧ មិថុនា ឆ្នាំ២០២៤ ទទួលហើយ មិនតប។

តើការយកសម្បត្តិសាធារណៈធ្វើអាជីវកម្មនៅច្រកប៉ោយប៉ែត ចំណេញប្រយោជន៍រួមអ្វីខ្លះ?

គួររម្លឹកថា ទីតាំងដីដែលគេយកធ្វើអាជីវកម្មនោះ ដើមឡើយជាដីសាធារណៈរបស់រដ្ឋធំទូលាយងាយស្រួលដល់សាធារណៈជនធ្វើដំណើរឆ្លងកាត់ ផ្ទេរសម្ភារផ្សេងៗ និងចតយានយន្តដោយមិនអស់កម្រៃ ។ល។ 

តើការយកសម្បត្តិសាធារណៈធ្វើអាជីវកម្មនៅច្រកប៉ោយប៉ែត ចំណេញប្រយោជន៍រួមអ្វីខ្លះ?

នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំនឹងព្យាយាមទំនាក់ទំនងភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕ វីដេអូ