លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជាប់ឆ្នោតជាប្រធានបក្សជំនាន់ថ្មី ចំណែកលោក ប៉ាត មុន្នី និងលោក ជឹង វិទ្យាឫទ្ធិ ជាអនុប្រធាន បន្ទាប់ពីធ្វើសមាជជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន នាខេត្តសៀមរាប នៅថ្ងៃទី៤ មិថុនា ឆ្នាំ២០២៤។
នៅក្នុងនោះដែរ លោក មាជ សុវណ្ណារ៉ា បានបង្ហោះសំណេរលើបណ្ដាញសង្គមហ្វេសបុកលោកថា៖ «ម្សិលមិញ ឃើញគេផុសថាខ្ញុំលក់ក្បាលបាន២លាន ពិតជាច្បាស់មែន ឥឡូវឲ្យមើលឯកសារផ្តល់លុយតែម្តងទៅ កុំឲ្យចេះតែសង្ស័យជាមួយអ្នកលាបពណ៌ ហាហា»
សូមបញ្ជាក់ថា គណបក្សជំនាន់ថ្មីត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ មេសា ឆ្នាំ២០២៤៕