Elon Musk មិនទទួលបានប្រាក់ខែ ៥៦ពាន់លានដុល្លារ បើម្ចាស់ភាគហ៊ុនមិនបោះឆ្នោតគាំទ្រ

ពិភពលោក
ថ្ថ្ងៃពុធ 29 ឧសភា 2024
Elon Musk មិនទទួលបានប្រាក់ខែ ៥៦ពាន់លានដុល្លារ បើម្ចាស់ភាគហ៊ុនមិនបោះឆ្នោតគាំទ្រ

សារព័ត៌មាន Channel News Asia បានចុះផ្សាយថា ក្រុមហ៊ុន Glass Lewis ដែលផ្ដល់ប្រឹក្សាយោបល់ដ៏ល្បីល្បាញមួយបាននិយាយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា ក្រុមហ៊ុននេះបានណែនាំឱ្យម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនរថយន្តថេស្លា កុំបោះឆ្នោតគាំទ្រប្រាក់បៀវត្សរ៍ចំនួន៥៦ពាន់លានដុល្លារសម្រាប់លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនអាម៉េរិកមួយនេះ។

Elon Musk មិនទទួលបានប្រាក់ខែ ៥៦ពាន់លានដុល្លារ បើម្ចាស់ភាគហ៊ុនមិនបោះឆ្នោតគាំទ្រ

ចេញរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាយោបល់ Glass Lewis បានចេញកាលពីថ្ងៃសៅរ៍ ទី២៥ ខែឧសភា ដោយបានណែនាំឱ្យម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនផលិតរថយន្តថេស្លា កុំឱ្យបោះឆ្នោតគាំទ្រសំណើសុំផ្ដល់ប្រាក់បៀវត្សរ៍ចំនួន៥៦ពាន់លានដុល្លារសម្រាប់លោក អេឡិន ម៉ាស ដោយសារវាជាកិច្ចសន្យាប្រាក់បៀវត្សរ៍ដ៏ច្រើនបំផុតមិនធ្លាប់មានទាល់តែសោះ។

Elon Musk មិនទទួលបានប្រាក់ខែ ៥៦ពាន់លានដុល្លារ បើម្ចាស់ភាគហ៊ុនមិនបោះឆ្នោតគាំទ្រ

កញ្ចប់ប្រាក់បៀវត្សរ៍ដែលត្រូវបានស្នើឡើងដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនថេស្លានេះ បានរងការរិះគន់ម្តងហើយម្តងទៀតដោយសារតែគេជឿថា វាមានទំនាក់ទំនង ឬក៏ពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងមហាសេដ្ឋីអាម៉េរិករូបនេះ។

Elon Musk មិនទទួលបានប្រាក់ខែ ៥៦ពាន់លានដុល្លារ បើម្ចាស់ភាគហ៊ុនមិនបោះឆ្នោតគាំទ្រ

កញ្ចប់ប្រាប់បៀវត្សរ៍នេះគ្មានប្រាក់ខែ ឬប្រាក់លើកទឹកចិត្តទេ ហើយការកំណត់ប្រាក់រង្វាន់នេះ គឺផ្អែកទៅលើតម្លៃទីផ្សាររបស់ក្រុមហ៊ុនថេស្លា ដែលបានកើនឡើងដល់ទៅ៦៥០ពាន់លានដុល្លាររយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០១៨មក ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ មានតម្លៃទីផ្សារប្រហែលជាង៥៧១ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន LSEG៕