អ៊ីនធឺណិតផ្កាយរណបល្បឿនឥតខ្សែរបស់មហាសេដ្ឋី Elon Musk គ្រោងយកមកកម្ពុជានៅក្នុងឆ្នាំ ២០២៥

ពិភពលោក
ថ្ថ្ងៃសៅរ៍ 22 កុម្ភៈ 2025
អ៊ីនធឺណិតផ្កាយរណបល្បឿនឥតខ្សែរបស់មហាសេដ្ឋី Elon Musk គ្រោងយកមកកម្ពុជានៅក្នុងឆ្នាំ ២០២៥

ក្រុមហ៊ុន SpaceX របស់លោក Elon Musk បានមកសិក្សាពីលទ្ធភាពនាំយកអ៊ីនធឺណិតផ្កាយរណបល្បឿនលឿន Starlink មកកាន់ប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០២៥ ដោយលោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX-Starlink បានជួបពិក្សាការងារជាមួយសម្តេចនាយករដ្ឋមន្រ្តីកម្ពុជានៅវិមានសន្តិភាព កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

អ៊ីនធឺណិតផ្កាយរណបល្បឿនឥតខ្សែរបស់មហាសេដ្ឋី Elon Musk គ្រោងយកមកកម្ពុជានៅក្នុងឆ្នាំ ២០២៥

លោកស្រីនាយិកាទីផ្សារបានជម្រាបជូន សម្តេចនាយករដ្ឋមន្ត្រីអំពីប្រតិបត្តិការ នៃសេវាកម្មរបស់ក្រុមហ៊ុន SpaceX - Starlink ដោយគូសបញ្ជាក់ថា កម្ពុជាគឺជាគោលដៅអាទិភាពខ្ពស់សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ២០២៥។

សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញអំពីចំណាប់ អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា គ្រាអំពីការដាក់ចេញនូវ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។

អ៊ីនធឺណិតផ្កាយរណបល្បឿនឥតខ្សែរបស់មហាសេដ្ឋី Elon Musk គ្រោងយកមកកម្ពុជានៅក្នុងឆ្នាំ ២០២៥

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជាលើកទី១នេះលោកស្រីនាយិកាក៏មានជំនួបជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផងដែរ ក្នុងការទំនាក់ទំនងការងារពាក់ព័ន្ធនឹងបណ្ដាញអ៊ីនធឺណិតផ្កាយរណបល្បឿនលឿន Starlink នេះ។

អ៊ីនធឺណិតផ្កាយរណបល្បឿនឥតខ្សែរបស់មហាសេដ្ឋី Elon Musk គ្រោងយកមកកម្ពុជានៅក្នុងឆ្នាំ ២០២៥

គួរបញ្ជាក់ថា Starlink គឺជាគម្រោងមួយរបស់ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk  ដែលមានការផ្តល់សេវាអ៊ីនធឺណិតដោយប្រើប្រាស់ពីផ្កាយរណបជូនដល់អតិថិជននៅក្នុងប្រទេសជាច្រើនលើពិភពលោក។ ហើយក៏ជាសេវាពេញនិយមដោយសារតែវាអាចផ្តល់អ៊ីនធឺណិតល្បឿនលឿនឥតខ្សែ ជាពិសេសសម្រាប់អ្នកដែលរស់នៅតំបន់ដាច់ស្រយាល៕

អ៊ីនធឺណិតផ្កាយរណបល្បឿនឥតខ្សែរបស់មហាសេដ្ឋី Elon Musk គ្រោងយកមកកម្ពុជានៅក្នុងឆ្នាំ ២០២៥