មហាសេដ្ឋីពាន់លានជប៉ុន ប្ដឹងក្រុមហ៊ុន Facebook ទារសំណងប្រាក់ ០,០០៦ដុល្លារ

ពិភពលោក
ថ្ថ្ងៃអង្គារ 21 ឧសភា 2024
មហាសេដ្ឋីពាន់លានជប៉ុន ប្ដឹងក្រុមហ៊ុន Facebook ទារសំណងប្រាក់ ០,០០៦ដុល្លារ

សារព័ត៌មាន Japantimes បានចុះផ្សាយថា មហាសេដ្ឋីជប៉ុន Yusaku Maezawa បានប្ដឹងក្រុមហ៊ុន Facebook នៅប្រទេសជប៉ុន និងក្រុមហ៊ុនមេ Meta ជុំវិញភាពធ្វេសប្រហែសរបស់ពួកគេដែលបង្កឱ្យមានជនមិនស្គាល់មុខប្រើប្រាស់រូបភាពរបស់លោកទៅឆបោកអ្នកដទៃនៅបណ្ដាញសង្គម Facebook។

មហាសេដ្ឋីពាន់លានជប៉ុន ប្ដឹងក្រុមហ៊ុន Facebook ទារសំណងប្រាក់ ០,០០៦ដុល្លារ

មហាសេដ្ឋីជប៉ុន ដែលមានទ្រព្យសម្បត្តិប្រហែល ១,៤ពាន់លានដុល្លាររូបនេះ បានទាមទារឱ្យក្រុមហ៊ុន Facebook បញ្ឈប់រាល់ការឆបោកតាមប្រព័ន្ធអនឡាញដែលមានរូបលោកទាំងអស់ និងទារសំណងជាទឹកប្រាក់ត្រឹម ១យ៉េន ឬប្រហែល ០,០០៦ដុល្លារប៉ុណ្ណោះ។

មហាសេដ្ឋីពាន់លានជប៉ុន ប្ដឹងក្រុមហ៊ុន Facebook ទារសំណងប្រាក់ ០,០០៦ដុល្លារ

គួរសម្គាល់ថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ក្រុមហ៊ុន Facebook នៅជប៉ុនក៏ទទួលបានពាក្យបណ្ដឹងស្រដៀងគ្នាចំនួន ៤ករណី ដោយជនរងគ្រោះទាំង ៤រូប បានទាមទារឱ្យក្រុមហ៊ុនសងសំណង ២៣លានយ៉េន ពីការចាញ់បោកលើបណ្ដាញសង្គម Facebook ក្នុងប្រទេសជប៉ុន៕