ហ្វេសបុកគ្រោងបណ្ដេញបុគ្គលិក រាប់ពាន់នាក់បន្ថែមទៀត ពេលបំពាក់មុខងារ AI បន្ថែមទៀត

ពិភពលោក
ថ្ថ្ងៃសៅរ៍ 18 មករា 2025
ហ្វេសបុកគ្រោងបណ្ដេញបុគ្គលិក រាប់ពាន់នាក់បន្ថែមទៀត ពេលបំពាក់មុខងារ AI បន្ថែមទៀត

បណ្ដាសារព័ត៌មានអន្តរជាតិមួយចំនួនបានផ្សាយឱ្យដឹងថា យោងតាមកិច្ចព្រមព្រៀង ដែលបានធ្វើឡើងរួចរាល់នៅខាងផ្ទៃក្នុងរបស់ CEOក្រុមហ៊ុនគឺលោក Mark Zuckerberg បុគ្គលិករាប់ពាន់នាក់អាច នឹងត្រូវបានកាត់ចេញនៅឆ្នាំនេះ ជាផ្នែកនៃការកាត់បន្ថយ ដោយផ្អែកលើការអនុវត្តទូលំទូលាយបន្ថែមទៀត។

ហ្វេសបុកគ្រោងបណ្ដេញបុគ្គលិក រាប់ពាន់នាក់បន្ថែមទៀត ពេលបំពាក់មុខងារ AI បន្ថែមទៀត

នៅក្នុងកិច្ចព្រមព្រៀង ឬអនុស្សរណៈដែលត្រូវបានរាយការណ៍ថា បានផ្ញើទៅបុគ្គលិក Meta ទាំងអស់ ក្រុមហ៊ុនបាននិយាយថា ខ្លួនគ្រោងនឹង កាត់បន្ថយបុគ្គលិកប្រហែល ៥ភាគរយ ដែលខ្លួនចាត់ទុកថាជាអ្នកធ្វើការ មានផលិតភាពទាបបំផុត។ ក្នុងនោះផងដែរនិយោជិតដែលរងផលប៉ះពាល់នឹងត្រូវបានជូនដំណឹងត្រឹមថ្ងៃទី១០ ខែកុម្ភៈ ហើយទទួលបានការដកចេញដោយសប្បុរសស្របតាមអ្វីដែលក្រុមហ៊ុនបានផ្តល់ពីមុនផងដែរ។

ហ្វេសបុកគ្រោងបណ្ដេញបុគ្គលិក រាប់ពាន់នាក់បន្ថែមទៀត ពេលបំពាក់មុខងារ AI បន្ថែមទៀត

គួររម្លឹកថា ចំណាត់ការចុងក្រោយនេះគឺតំណាងឱ្យការបញ្ឈប់ការងារដ៏ធំបំផុតរបស់ Meta ចាប់តាំងពីវាបានកាត់បន្ថយការងារ ចំនួន ២១,០០០ម្តងហើយដែលជិតមួយភាគបួននៃកម្លាំងការងាររបស់ខ្លួនក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ខណៈក្រុមហ៊ុនមានបុគ្គលិកច្រើនជាង ៧២,០០០ នាក់៕

ហ្វេសបុកគ្រោងបណ្ដេញបុគ្គលិក រាប់ពាន់នាក់បន្ថែមទៀត ពេលបំពាក់មុខងារ AI បន្ថែមទៀត