អស់តំណែងជាចៅអធិការ និងឱ្យចេញពីវត្ត ក្រោយរក្សាខន្តីមិនបានជាមួយគ្រូ និងសិស្សសាលា

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 19 ឧសភា 2024
អស់តំណែងជាចៅអធិការ និងឱ្យចេញពីវត្ត ក្រោយរក្សាខន្តីមិនបានជាមួយគ្រូ និងសិស្សសាលា

ព្រះសង្ឃ ភិក្ខុ អ៊ុក ម៉ាឬទ្ធី ត្រូវបញ្ចប់តំណែងពីព្រះចៅអធិការវត្តឈើទាលជ្រុំ (ហៅវត្តកូនត្មាត) ស្ថិតក្នុងភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បន្ទាប់ពីបែកធ្លាយវីដេអូ ឈ្លោះជាមួយនាយិការរងអនុវិទ្យាល័យអញ្ចើម ក្នុងស្រុកត្បូងឃ្មុំ។

អស់តំណែងជាចៅអធិការ និងឱ្យចេញពីវត្ត ក្រោយរក្សាខន្តីមិនបានជាមួយគ្រូ និងសិស្សសាលា

ព្រះសង្ឃអង្គនេះក៏បានរងការចោទថា បានធ្វើសកម្មភាពវាយទៅលើសិស្សសាលាបឋមសិក្សាអញ្ចើម ដោយមូលហេតុសិស្សមិនបានរើសដុំថ្មទៅដាក់ក្នុងគ្រឹះទីចាត់ការ និងបណ្ណាល័យ ដែលកំពុងសាងសង់តាមការបញ្ជារបស់លោក ខណៈព្រះអង្គជាគណៈកម្មការមួយរូបនៅក្នុងសាលារៀន។ ហើយវីដេអូនេះត្រូវគេបានចែកចាយលើបណ្តាញសង្គម និងមានការវែកញែកជាច្រើន។ ទាក់ទងការចោទនេះក្រុមការងារយើងមិនទាន់អាចសុំសង្ឃដីការបញ្ជាក់ពីព្រះអង្គបាននៅឡើយ។

អស់តំណែងជាចៅអធិការ និងឱ្យចេញពីវត្ត ក្រោយរក្សាខន្តីមិនបានជាមួយគ្រូ និងសិស្សសាលា

បើប្រភពពីអាជ្ញាធរបានឱ្យដឹងថា ក្រោយមកត្រូវបានមន្ត្រីជំនាញចុះត្រួតពិនិត្យស្រាវជ្រាវរកឃើញការពិតទី១.បាននិមន្តភិក្ខុ អ៊ុក ម៉ាឫទ្ធី ចេញពីវត្តជាបន្ទាន់។ ២. ភិក្ខុ អ៊ុក ម៉ាឫទ្ធី ត្រូវនិមន្តចេញពីវត្ត ឈើទាលជ្រុំ(ហៅកូនត្មាត) ទៅគង់នៅវត្ត សីលារង្សី(ហៅវត្តចាស់) ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ វិញ។ ចំពោះគណៈកម្មការ លោកអាចារ្យវត្តនេះ ត្រូវរៀបចំសមាសភាពថ្មីឡើងវិញ បន្ទាប់ពីការតែងតាំងព្រះចៅអធិការថ្មី។ ៣. មន្ត្រីសង្ឃសាលាអនុគណស្រុកត្បូងឃ្មុំ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចុះធ្វើបញ្ជីសារពើភ័ណ្ឌរបស់វត្ត ឈើទាលជ្រុំ(ហៅកូនត្មាត)ឲ្យបានមុនថ្ងៃដែល ភិក្ខុ អ៊ុក ម៉ារឹទ្ធី និមន្តចេញពីវត្ត។ ៤. មន្ត្រីសង្ឃ ព្រះចៅអធិការ អាជ្ញាធរពាក់ព័ន្ធក្នុងស្រុកត្បូងឃ្មុំ និងសាមីអង្គ(ខ្លួន)ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះចាប់ពីពេលចុះហត្ថលេខាតទៅ៕