ក្រុមហ៊ុន Uber ទិញយកក្រុមហ៊ុនដឹកជញ្ជូនអាហារ Foodpanda តម្លៃជាង ១ពាន់លានដុល្លារ

ពិភពលោក
ថ្ថ្ងៃពុធ 15 ឧសភា 2024
ក្រុមហ៊ុន Uber ទិញយកក្រុមហ៊ុនដឹកជញ្ជូនអាហារ Foodpanda តម្លៃជាង ១ពាន់លានដុល្លារ

ក្រុមហ៊ុន Uber កាលពីថ្ងៃទី១៤ ឧសភា ២០២៤ បានប្រកាសពីការទិញយកក្រុមហ៊ុនដឹកជញ្ជូនអាហារ Foodpanda នៅកោះតៃវ៉ាន់ ក្នុងតម្លៃ ១,២៥ពាន់លានដុល្លារអាម៉េរិក ព្រមទាំងបន្ថែមការវិនិយោគនៅក្នុងប្រទេសអាល្លឺម៉ង់ផងទៀត។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន Uber ទិញយកក្រុមហ៊ុនដឹកជញ្ជូនអាហារ Foodpanda តម្លៃជាង ១ពាន់លានដុល្លារ

សម្រាប់កិច្ចព្រមព្រៀងមួយនេះ ក្រុមហ៊ុន Uber បានចាយលុយ ៩០០លានដុល្លារ ដើម្បីគ្រប់គ្រងអាជីវកម្មរបស់ Foodpanda ទាំងស្រុងនៅតៃវ៉ាន់ និងសន្យាចាយជាង ៣០០លានដុល្លារទៀត ក្នុងការទិញយកភាគហ៊ុនរបស់ក្រុមហ៊ុនមេ Delivery Hero។

ក្រុមហ៊ុន Uber ទិញយកក្រុមហ៊ុនដឹកជញ្ជូនអាហារ Foodpanda តម្លៃជាង ១ពាន់លានដុល្លារ

ក្រុមហ៊ុន Uber មានក្ដីរំពឹងខ្ពស់ថា ក្រោយការទិញយក Foodpanda នៅតៃវ៉ាន់ វានឹងជួយបង្កើនប្រាក់ចំណេញដល់ក្រុមហ៊ុន ប្រហែល ១៥០លានដុល្លារក្នុងមួយឆ្នាំបន្ថែមទៀត។

សូមរម្លឹកថា ក្រុមហ៊ុនមេរបស់ Foodpanda គឺក្រុមហ៊ុន Delivery Hero បានព្យាយាមលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Foodpanda នៅក្នុងតំបន់អាស៊ី ដើម្បីស្វែងរកប្រាក់ចំណេញ៕

ក្រុមហ៊ុន Uber ទិញយកក្រុមហ៊ុនដឹកជញ្ជូនអាហារ Foodpanda តម្លៃជាង ១ពាន់លានដុល្លារ