យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ រាប់សិបនាក់រងរបួស និងជាង ៤០នាក់ភ័យខ្លាចជាប់គាំង បន្ទាប់ពីផ្ទាំងប៉ាណូដ៏ធំមួយបានបាត់សង្កត់ក្នុងអំឡុងពេលព្យុះភ្លៀងនៅក្នុងទីក្រុងបុមបៃ ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ។
ព្យុះភ្លៀងលាយឡំជាមួយខ្យល់បក់បោកខ្លាំង បណ្ដាលឱ្យផ្ទាំងប៉ាណូ ដែលមានទីតាំងនៅជាប់ផ្លូវដ៏មមាញឹកមួយនៅជាយក្រុង Ghatkopar ភាគខាងកើតដួលរលំផ្ទះមួយចំនួន និងម៉ាស៊ីនបូមសាំង។
ប្រតិបត្តិការជួយសង្គ្រោះមនុស្សដែលនៅជាប់ក្រោមផ្ទាំងប៉ាណូកំពុងបន្ត។ សេវាកម្មពន្លត់អគ្គីភ័យ ប៉ូលីស មន្ត្រីឆ្លើយតបគ្រោះមហន្តរាយ និងអាជ្ញាធរផ្សេងទៀតកំពុងខិតខំប្រឹងប្រែងជួយសង្គ្រោះ។
នាយកដ្ឋានអាកាសធាតុក្នុងតំបន់បានព្យាករណ៍ថា ភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម អមដោយខ្យល់បក់បោកក្នុងល្បឿន ៤០-៥០គីឡូម៉ែត្រក្នុងមួយម៉ោង (២៥-៣០ ម៉ាយក្នុងមួយម៉ោង) ទំនងជានឹងកើតឡើងនៅក្នុងផ្នែកខ្លះនៃស្រុក Mumbai កាលពីថ្ងៃចន្ទ។
អាកាសធាតុបែបនេះបានររំខានដល់ការហោះហើរបណ្តោះអាសន្ននៅអាកាសយានដ្ឋាន Mumbai ដោយមានការបង្វែរជើងហោះហើរចំនួន ១៥និងប្រតិបត្តិការត្រូវបានផ្អាកក្នុងរយៈពេលជាងមួយម៉ោង។
សូមរម្លឹកថា ទីក្រុងបុមបៃ ក៏ដូចជាទីក្រុងមួយចំនួនរបស់ឥណ្ឌា ងាយនឹងកើតមានទឹកជំនន់ធ្ងន់ធ្ងរ និងគ្រោះថ្នាក់ទាក់ទងនឹងភ្លៀងក្នុងរដូវមូសុង ដែលជាធម្មតាមានរយៈពេលពីខែមិថុនាដល់ខែកញ្ញាជារៀងរាល់ឆ្នាំ៕